ព័ត៌មានជាតិ
ម៉ោង ៨ យប់នេះ តាមផ្លូវតូច ធំ សមត្ថកិច្ច នឹងចាប់អ្នកគ្មានភារកិច្ចចាំបាច់ដើរហើរ
សមត្ថកិច្ចចម្រុះនឹងចុះតាមមូលដ្ឋានត្រួតពិនិត្យតាមផ្លូវសាធារណៈ ផ្លូវតូច ធំទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយធ្វើការចាប់ផាកពិន័យទៅលើការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្វើដំណើចាប់ពីម៉ោង ៨ យប់គ្មានភារកិច្ចល្មើសបម្រាមគោចរ។
ការចុះអនុវត្តតាមមូលដ្ឋាន បន្ទាប់ពីសមត្ថកិច្ចបានធ្វើការអប់រំ និងណែនាំរួចហើយនៅថ្ងៃទី១ ខែមីនា នៅតាមដងផ្លូវក្នុងខណ្ឌទាំង ១៤ និងនៅតាមភ្លើងស្តុបនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា “យប់នេះសមត្ថកិច្ចចាប់អនុត្តតែម្តងដោយមិនមានការយោគយល់ដូចយប់ម៉ិញទៀតទេហើយក្នុងករណីដែលពលរដ្ឋដែលល្មើសនឹងបម្រាមគោចរនេះនឹងត្រូវឃាត់មធ្យោបាយធ្វើដំណើរយកទៅរក្សាទុក និងឲ្យម្ចាស់ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃដោយមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអាជ្ញាធរមូលដ្ឋាន”។
អ្នកនាំពាក្យរូបនេះ បន្តថា ប្រសិនបើអ្នកទាំងនោះនៅតែបំពានទៀតនោះ នឹងត្រូវអនុវត្តតាមច្បាប់ ដោយធ្វើការពិន័យប្រាក់ចាប់ពី ១លានរៀល រហូតដល់ ២០ លានរៀល និងជាប់ពន្ធនាគារចាប់ពី៦ ខែដល់ ៥ ឆ្នាំ។

ចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានគឺមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាទេលើកលែងតែនៅក្នុងគ្រួសារតែមួយដែលមានឪពុកម្តាយនិងកូនៗតែប៉ុណ្ណោះ។ ចំណែកអ្នកខាងក្រៅឬអ្នកជិតខាងចូលរួមក៏មិនអនុញ្ញាតដែរ។
យ៉ាងណាក៏ដោយ លោក បានបន្តឲ្យដឹងទៀតថាបម្រាមគោចរ ក៏មានករណីលើកលែងមួយចំនួន ដូចជាការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ចាំបាច់ក្នុងគ្រួសារ មានលិខិតបញ្ជាក់ពីអាជ្ញាធរ ការធ្វើដំណើររបស់គ្រូពេទ្យ មន្ត្រី ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងបេសកកម្មជូនអង្គភាព។

រថយន្តដឹកទំនិញ រថយន្តបំរើដល់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម រថយន្តដឹកកម្មករទៅគោលដៅធ្វើការ និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវបានលើកលែងដែរ។
លោកសាន សុខសីហា បញ្ជាក់ថា ក្នុងនោះក៏តម្រូវឲ្យផ្អាកជាបណ្តោះអាសន្នដែរ នូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ក៏ប៉ុន្តែ ទីតាំងទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ