ព័ត៌មានជាតិ
សង្ស័យពុលត្រីខកំប៉ុង មនុស្ស៧នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ
មនុស្សក្មេង ចាស់ ចំនួន៧នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីមានអាការៈ ក្អួតចង្អោរ ទន់ដៃទន់ជើង ដែលគេសង្ស័យថា អាចបណ្ដាលមកពី ពុលត្រីខកំប៉ុង ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ នៅចំណុចភូមិ ភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ។

លោកវរសេនីយ៍ឯក សូ សំណាង អធិការនគរបាលស្រុកអូយ៉ាដាវ បានឲ្យដឹងថា ជនរងគ្រោះទាំង៧នាក់ទី១-ឈ្មោះ សល់ សី ភេទប្រុស អាយុ១៦ឆ្នាំ ទី២-ឈ្មោះសល់ ឡេស ភេទប្រុស អាយុ១៥ឆ្នាំ ទី៣-ឈ្មោះ សេវ លីន ភេទស្រី អាយុ១៤ឆ្នាំ ទី៤-ឈ្មោះ សល់ ញូន ភេទប្រុស អាយុ១៣ឆ្នាំ ទី៥-ឈ្មោះ សល់ ដានី ភេទស្រី អាយុ១១ឆ្នាំ ទី៦-ឈ្មោះសល់ សេ ភេទប្រុស អាយុ១៣ឆ្នាំ និងទី៧-ឈ្មោះ សល់ ព្រំ ភេទប្រុស អាយុ១២ឆ្នាំ ជាអ្នករស់នៅក្នុងភូមិ.ឃុំកើតហេតុជាមួយគ្នា។

លោកអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងទៀតថា នៅវេលាម៉ោង៦និង៣០នាទី លោកបានទទួលដំណឹងពីលោកមេភូមិ ភិ ថា មានករណីអ្នកហូបត្រីខពុល ដោយមានអាការៈវិលមុខ ក្អួតទន់ដៃទន់ជើង ហើយសុំការជួយអន្ដរាគមន៍មកលោកឲ្យជួយមកទទួលជនរងគ្រោះនៅចំណុចកំពុងចម្លង ភូមិ ភិ យកមកកាន់មណ្ឌលសុខភាព ស្រុកអូរយ៉ាដាវ។
លោកអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ លោកចាត់ឲ្យមន្ត្រីរបស់លោកចុះទៅធ្វើកំណត់ហេតុ និងនាំយកសំបកកំប៉ុងត្រីខម៉ាក គឺហ្វខេន មកអធិការដ្ឋានដើម្បីពិនិត្យ។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះពួកគាត់ទាំង៧នាក់បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យវិលត្រលប់ទៅផ្ទះវិញនៅឡើយទេ រង់ចាំតាមដានអាការៈបន្តទៀត៕
អត្ថបទ ៖ វុទ្ធឦសាន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី