ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល កាយដាក់លូរៀបចំប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ភ្លើងឆេះរទេះ
អាជ្ញាធរខណ្ឌកំបូល បានចុះពិនិត្យ និងដាក់គ្រឿងចក្រ ដើម្បីកាយរៀបចំប្រព័ន្ធលូជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងភូមិកប់ភ្លុក និងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាជ្ញាធរបានឲ្យដឹងថា ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា សម្រួលដល់ចរន្តទឹកហូរបានលឿន លោក ជា ឃឿន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំមន្ត្រីការិយាល័យ និងសង្កាត់ ដាក់គ្រឿងចក្ររៀបចំប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋប្រើប្រាស់។

អាជ្ញាធរបានបញ្ជាក់ថា ការកាយរៀបចំប្រព័ន្ធលូថ្មីខាងលើនេះ នៅតាមបណ្ដោយផ្លូវបេតុងវត្តជន្លង់ម្លូ ចាប់ពីស្តុបវត្តជន្លង់ម្លូ រហូតដល់ផ្លូវបេតុងភូមិកន្ទោកត្បូង ស្ថិតក្នុងភូមិកប់ភ្លុក និងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាជ្ញាធរ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយរក្សាបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់ ឲ្យបានស្អាត។ ជៀសវាងចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ប៉ះពាល់ដល់បរិស្ថាន និងអាចហូរចូលប្រព័ន្ធលូ ប្រឈមការកកស្ទះប្រព័ន្ធទឹកលូ៕
អត្ថបទ ៖ សុខា

-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


