ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ស្ថាបនាផ្លូវបេតុងប្រវែង ជាង ៣ ពាន់ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់កន្ទោក
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទទួលបានផ្លូវបេតុងឆ្អឹងដែក ១ ខ្សែ ពីសាលារាជធានីភ្នំពេញ ដើម្បីងាយស្រួលធ្វើដំណើរ។

ផ្លូវខាងលើនេះ កន្លងមកមានការទ្រុឌទ្រោមជង្ហុកសំបុកមាន់ ពិបាកធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ តែពេលនេះត្រូវបានអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយប្រែក្លាយផ្លូវនេះ និងស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកទុកសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

អាជ្ញាធរបានឲ្យដឹងថា ការស្ថាបនាប្រែក្លាយផ្លូវបេតុងឆ្អឹងដែកខាងលើមានប្រវែង ៣ ១០០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ដោយចាប់ពីចំណុចផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិព្រៃបឹង ដល់ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ អាជ្ញាធរបញ្ជាក់ថា គម្រោងផ្លូវបេតុងមួយខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចប់ក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះ អាជ្ញាធរ បានអំពាវនាវដល់សាធារណជនដែលមានបំណងធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះ សូមវាងផ្លូវផ្សេងជាបណ្ដោះអាសន្នសិន។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបយោគយល់ និងអធ្យាស្រ័យបំផុត៕
អត្ថបទ ៖ សុខា



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


