Connect with us

ព័ត៌មានជាតិ

ចូលរួម​ត្រេកអរ ប្អូនស្រី វី ឌី​ណែ​ត បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ

បានផុស

នៅ

​ប្អូនស្រី​របស់​តារាចម្រៀង​កញ្ញា វី ឌី​ណែ​ត ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ដែរនោះ​ ពេលនេះ​បានជា​សះ​ស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះហើយ ​បន្ទាប់ពី​សម្រាក​ព្យាបាល​ជាច្រើន​ថ្ងៃ​កន្លងមក​។​

តារាចម្រៀង​ស្រី​កញ្ញា វី ឌី​ណែ​ត បានបង្ហាញ​អារម្មណ៍រំភើប​ និងត្រេក​អរ​ខ្លាំង ​ក្រោយ​ទទួលដំណឹង​ថា​ប្អូនស្រី​របស់ខ្លួន​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ​និង​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ ​តែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤ថ្ងៃ​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ​បើតាម​ការកត់សម្គាល់​ គេ​ឃើញ​តារាចម្រៀង​កញ្ញា វី ឌី​ណែ​ត តែងតែ​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​ផងដែរ ​ខណ​:​ដែល​នាង​និង​ក្រុមគ្រួសារ​ត្រូវ​បាត់បង់​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ​-១៩​។​

សូម​ជម្រាប​ដែរ​ថា​កញ្ញា វី ឌី​ណែ​ត បច្ចុប្បន្នកំពុង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ នៅ​សណ្ឋាគារ​សុខា​បន្ទាប់ពី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ចំណែក​បងស្រី​នាង​ម្នាក់ទៀត ​ដែលមាន​ផ្ទៃពោះ​ជាង​៧​ខែ​ឆ្លង​កូ​វីដ​-១៩​ដែរ​ ក៏​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម