Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌមានជ័យ ផ្តល់ផ្លូវបេតុងសរសៃដែក ១ ខ្សែ ប្រវែង ៣២៥ ម៉ែត្រ ជូនពលរដ្ឋរស់នៅភូមិទួលរកា ១

បានផុស

នៅ

ប្រជាពលរដ្ឋ​ភូមិ​ទួល​រកា ១ ត្រេកអរ ក្រោយ​អាជ្ញាធរ​ខណ្ឌ​មានជ័យ ផ្តល់​ជូន​ផ្លូវ​បេតុង ១ ខ្សែ បន្ទាប់ពី​ខូចខាត​អស់​មួយ​រយៈ​ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​បេតុង ១ ខ្សែ ប្រវែង ៣២៥ ម៉ែត្រ ក្នុង​ភូមិ​ទួល​រកា ១ សង្កាត់​ចាក់អង្រែក្រោម ផ្លូវ​លេខ ៨ ក្រុម​ទី ២១ សង្កាត់/ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នេះ ជា​សមិទ្ធផល​ថ្មី​ដែល​អាជ្ញាធរ​ខណ្ឌ​មានជ័យ ធ្វើ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ ដើម្បី​បន្ធូរបន្ថយ​ការ​លំបាក។

លោក សុខ ហៀន ពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ បាន​ឲ្យ​ដឹង​ថា កន្លងមក ផ្លូវ​នេះ​ខូចខាត​ច្រើន ហើយ​មាន​ហុយ​ដី​ចូល​ផ្ទះ​ថែមទៀត ពលរដ្ឋ​ក៏​ធ្លាប់​ស្នើសុំ​ទៅ​កាន់​អាជ្ញាធរ​ឲ្យ​ចុះ​ត្រួតពិនិត្យ​ចំណុច​ផ្លូវ​ខូច​នេះ​ផង​ដែរ។

លោក​បាន​បន្ត​ថា លោក ក៏​ដូចជា​ពលរដ្ឋ​ទាំងអស់ សូម​សាទរ​ទៅកាន់​អាជ្ញាធរ​ដែល​យក​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​មក​ដោះស្រាយ ក្នុង​ការ​ធ្វើ​ផ្លូវ ១ ខ្សែ ជូន​អ្នក​ភូមិ​ទួល​រកា ១ ដើម្បី​សម្រួល​ទាំង​ការ​រស់នៅ និង​ធ្វើដំណើរ។

លោក ជា សុខៃ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម បញ្ជាក់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា សមិទ្ធផល​ផ្លូវ​បេតុង​សរសៃ​ដែក ១ ខ្សែ បាន​លេចចេញ​ជា​រូបរាង​ហើយ ដើម្បី​រំដោះ និង​ជួយ​បន្ធូរបន្ថយ​ការ​លំបាក​ប្រជាពលរដ្ឋ​ក្នុង​ការ​ដំណើរ​ទៅ​ប្រកប​អាជីវកម្ម ធ្វើការ និង ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្សានុសិស្ស​ផង​ដែរ។

លោក​បន្ត​ថា ផ្លូវ​បេតុង​ខាង​លើ​នេះ​មាន​ប្រវែង ៣២៥ ម៉ែត្រ ទំហំ ៧ ម៉ែត្រ ត្រូវ​បាន​ចាក់​បេតុង​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់។ ចំពោះ​ការ​ស្ថាបនា​ផ្លូវ​បេតុង​នេះ​ដែរ គឺជា​គម្រោង​ដែល​បាន​គាំទ្រ​ដោយ​ថវិកា​របស់​រដ្ឋបាល​ខណ្ឌ​មានជ័យ ក្រោយពី​រដ្ឋបាល​សង្កាត់​ចាក់​អង្រែ​ក្រោម ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក ២ ខ្សែ អម​សងខាង​ផ្លូវ​នេះ កាលពី​ចុង​ឆ្នាំ ២០២៤ កន្លងមក៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ស.ស.យ.ក ចាប់ដៃជាមួយ អ.វ.ត.ក. ដើម្បីចែករំលែកចំណេះដឹង បទពិសោធច្បាប់ និងសច្ចធម៌ប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ

សន្តិសុខសង្គម៩ នាទីutes មុន

ខ្យល់កន្ត្រាក់បាក់រលំដើមក្ងោក ១ ដើម សង្កត់រ៉ឺម៉កម៉ូតូ ២ គ្រឿង នៅមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី សង្កាត់បឹងសាឡាង

ព័ត៌មានជាតិ១១ នាទីutes មុន

នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រចំពោះកិច្ចសហការជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ១៤ នាទីutes មុន

ផ្លូវខូចក្នុងក្រុងបាត់ដំបង អាជ្ញាធរ​​បំភ្លឺ​ដោយសារកំពុងអនុវត្តគម្រោង​សាងសង់ប្រព័ន្ធ​ទឹកស្អាត និង​ទឹកកខ្វក់

ព័ត៌មានជាតិ១៦ នាទីutes មុន

ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថ្ងៃ៩ខែកក្កដា! ផែនដីវិលលឿន ធ្វើឲ្យថ្ងៃខ្លីបំផុតជាប្រវត្តិសាស្រ្ត

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

ព័ត៌មានជាតិ២២ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

សេដ្ឋកិច្ច១ ម៉ោង មុន

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក

Sokha Hotels

ព័ត៌មានពេញនិយម