ព័ត៌មានជាតិ
ឧត្តមសេនីយ៍ ស ថេត៖ យប់នេះ សមត្ថកិច្ចចម្រុះនឹងចាប់ផ្តេីមអនុវត្តបម្រាមគោចរហើយ
លោកឧត្តមសេនីយ៍ ស ថេត ស្នងការ នៃស្នងការដ្ឋាននគរបាលជាតិបានបានឲ្យដឹងនៅព្រឹក ថ្ងៃទី០២ ខែមេសា នេះថា នៅយប់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងចាប់ផ្តេីមអនុវត្តបម្រាមគោចររបស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ជិតភ្លឺ លលេីកលែងតែចំណុចមួយចំនួន។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ស ថេត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចចូលរួមសហការអនុវត្តទាំងអស់គ្នា ដេីម្បីបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។
បើតាមលោកឧត្តមសេនីយ៍ ស ថេត ចំណុចមួយចំនួន ដែលត្រូវបានលើកលែងនោះ រួមមាន:
១- អ្នកដែលមានមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ។
២- ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ និងកងកម្លាំង ដែលត្រូវបំពេញភារកិច្ច។
៣- រថយន្តកុងតឺនី រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តដឹកសម្រាម សំណល់រឹង និងសំណលវិជ្ជសាស្រ្ត និងការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន
៤- បុគ្គលិក កម្មករ -កម្មការីនី និងអាជីវកម្ម ដែលអនុញ្ញតឲ្យបើកធម្មតា ត្រូវមានលិខិត បញ្ជាក់ពីអង្គភាព និងត្រូវពាក់កាតជាប់ខ្លួន។
៥- ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញតដោយអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល