ព័ត៌មានជាតិ
ផ្លូវបេតុងមួយខ្សែប្រវែង៩៥០ម៉ែត្រ នៅក្រុងបាវិត ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ថា រដ្ឋបាលក្រុងបាវិត បានជួសជុល និងស្ថាបនាផ្លូវថ្មីមិចមួយខ្សែប្រវែង ៩៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាប្រភេទផ្លូវបេតុង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ចាប់ពីចំណុចចុងផ្លូវបេតុង (ផ្លូវមុខវរៈព្រំដែន) រហូតដល់វត្តបុព្វារាម(វត្តព្រៃយាយ) ដោយមានការចូលរួមគាំទ្រឧបត្ថម្ភថវិការពីក្រុមហ៊ុនដីញូវីនេទៀន (THE NEW VENETIAN RESORT CO.LTD) និងសប្បុរសជននានាក្នុងក្រុងបាវិត។

លោកអភិបាលក្រុងបាវិត បានថ្លែងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវ១ខ្សែនេះ បានចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យការស្ថាបនាផ្លូវបានប្រព្រឹត្តិទៅដោយរលូនពុំមានការរាំងផ្ទះអ្វីនោះទេ។

បន្ថែមពីនេះ លោកអភិបាលក្រុង ឱ្យដឹងទៀតថា ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានជំរុញការងារកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាស្រុកក្រុងនានាក្នុងខេត្តស្វាយរៀង ជាពិសេសក្រុងបាវិតដោយមានទាំងគម្រោងស្ថាបនារបស់រាជរដ្ឋាភិបាល និងសប្បុរសជនចូលរួមយ៉ាងច្រើន ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានក្រុងបាវិតឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

លោកបន្ថែមថា កំណាត់ផ្លូវមួយនេះជាចំណងដៃដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋក្នុងការបម្រើឱ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្ដូរសេដ្ឋកិច្ចលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាវិតបានមួយកម្រិតបន្ថែមទៀតផងដែរ។
លោកអភិបាលក្រុងបាវិតបានសំណូមពរដល់ពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ ត្រូវចូលរួមថែរក្សាឱ្យបានគង់វង្សទុកសម្រាប់កូនចៅ ជំនាន់ក្រោយ និងទុកជាសម្បត្តិរួម ក្នុងគោលបំណងតែមួយគត់ គឺចង់បានផ្លូវធំ ល្អ ស្អាត ងាយស្រួលធ្វើដំណើរដល់ប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា៕
ដោយ:ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


