Connect with us

ព័ត៌មានជាតិ

អ្នក​លក់​ដូរ​តាម​ផ្សារ នឹង​ទទួល​អាទិភាព​ចាក់​វ៉ាក់សាំងកូវីដ១៩​

បានផុស

នៅ

សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជាបាន​ប្រកាស​​មុន​នេះ ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​លើ​អ្នក​រកស៊ី​មុខ​របរ​ក្រៅ​ប្រពន្ធ​នៅ​តាម​ទីផ្សារ មាន​អ្នក​លក់​ត្រី បន្លែ​សាច់ អ្នក​ដឹក​ជញ្ជូន​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ភ្នំពេញ​បាន​ក្លាយ​ជា​ចំណុច​ក្តៅ នៃ​ការ​ឆ្លង​រាលដាល​និង​ជា​ទីកន្លែង​ដែល​ត្រូវ​ទប់ស្កាត់​ការ​ចម្លង​កូវីដ ១៩។ គណៈកម្មការ​ចំពោះ​កិច្ច​ដែល​មាន​លោក​ជំទាវ ឱ វណ្ណឌីន និង​លោក​ឃួន ស្រេង ត្រូវ​រៀបចំ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ ដើម្បី​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដល់​អ្នកលក់បន្លែបង្ការ អ្នករកស៉ី ដែលមានផលប៉ះពាល់ងាយឆ្លងក្នុងទីផ្សារ ហើយអ្នករត់​កង់បី អ្នកតាក់ស៉ី អ្នកដឹកជញ្ជួនពីកន្លែងមួយទៅកាន់កន្លែងមួយ​ត្រូវ​ទទួល​បាន​ការ​ចាក់ថ្នាំបង្ការ។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល ​​ផ្អែក​លើក​ចំនួន​វ៉ាក់សាំង​ដែល​មាន​យ៉ាង​ហោច​ណាស់​ អាច​​​ចាក់​បាន​ ២០ ម៉ឺន​នាក់​​​នៅ​រាជធានី​ភ្នំពេញ។

កម្ពុជា​ទើប​តែ​ទទួល​បាន​វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១.៥លានដូស ដែល​ជា​ការ​បញ្ជាទិញផ្ទាល់​ពី​រាជរដ្ឋាភិបាលកម្ពុជា និង​៧០ម៉ឺនដូសទៀតរបស់​ក្រុមហ៊ុន​ស៊ីណូហ្វាម (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) ជា​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ កាល​ពី​ថ្ងៃ ៣១ មីនា ២០២១។

កម្ពុជាមានគម្រោងចាក់វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់។ ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ
សន្តិសុខសង្គម១១ នាទីutes មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

Sokha Hotels

ព័ត៌មានពេញនិយម