Connect with us

ព័ត៌មានជាតិ

តើ​ពិធី​មង្គលការ និង​បុណ្យ​ទាន​អាច​ផ្អាក​ទេ​នៅ​ពេលនេះ?

បានផុស

នៅ

នៅ​ព្រឹកនេះ ភ្នាក់ងារ​កាសែត​កម្ពុជាថ្មី ​បាន​ទំនាក់ទំនង​សាកសួរ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន តើក្រសួងអាច​ស្នើសុំឲ្យមានការផ្អាកការជួបជុំគ្នាដែលមានមនុស្សកកុញច្រើនដូចជាពិធីបុណ្យទាន មង្គលការកម្មវិធីផ្សេងៗដែរឬទេ? លោកស្រីបានបញ្ជាក់យ៉ាងខ្លីថា «វិធានការបានដាក់ចេញហើយ  ការអំពាវនាវក៏អំពាវនាវហើយដែរនៅឡើយតែបុគ្គលដែលត្រូវចូលរួមអនុវត្តប៉ុណ្ណោះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរបស់​ក្រសួងសុខាភិបាលឲ្យ​ដឹង​ថា បុគ្គលម្នាក់ៗត្រូវចេះភ្ញាក់រលឹក និង​មាន​ទំនួល​ខុសត្រូវ។ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណាការពារខ្លួនឲ្យបានល្អនិងកុំចម្លងជំងឺទៅអ្នកដទៃ។

ការណែនាំនេះបានធ្វើឡើងនៅពេលដែលម្ពុជាបានបិទនិងផ្អាកជាបណ្តោះអាសន្នសាលារៀន ខេធីវី សារមន្ទីរ ជាដើមដោយសារតែមានអ្នកដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយរដ្ឋមន្ត្រីការបទេសនិងពាណិជ្ជកម្មហុងគ្រី​ប្រមាណ​៩៩៤​នាក់ក្នុងនោះមានអង្គរក្សផ្ទាល់១នាក់បានឆ្លងជំងឺកូវីដ១៩ពីរដ្ឋមន្ត្រីការបរទេសរូបនោះ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៩៧នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៧នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ០៩នាក់ (ស្រី ០២នាក់ និងបុរស ០៧នាក់)៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម