ព័ត៌មានជាតិ
ពលរដ្ឋបង្ហាញក្ដីរីករាយ ក្រោយបានធ្វើដំណើរឆ្លងកាត់ស្ពានអាកាសសម្តេចធិបតីជាសម្មិទ្ធិផលថ្មីសម្រាប់សង្គមជាតិ
ប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់តំបន់ស្ពានអាកាសសម្ដេចធិបតី បានបង្ហាញក្តីរំភើបរីករាយ ក្រោយបានជិះធ្វើដំណើរឆ្លងកាត់ស្ពានថ្មី ដែលជាសម្មិទ្ធិផលថ្មីរបស់ប្រទេសជាតិ ជួយសម្រួលដល់លំហូរនៃការធ្វើដំណើរកាន់តែងាយស្រួល ពិសេសនោះ គឺការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់សង្គមជាតិទាំងមូល។ ស្ពានអាកាសសម្តេចធិបតី ជាសម្មិទ្ធិផលជាតិដ៏សំខាន់ថ្មីមួយទៀត ដែលនឹងជួយជំរុញដល់ល្បឿនសេដ្ឋកិច្ចសង្គម និងប្រជាជនក្នុងតំបន់ ជាពិសេសកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ដែលកន្លងទៅត្រូវធ្វើដំណើរចូលក្រុងភ្នំពេញចំណាយពេលវេលា និងវាងផ្លូវឆ្ងាយ តែបច្ចុប្បន្នមានផ្លូវមានស្ពាន ងាយស្រួលធ្វើដំណើរ លឿនរហ័ស។

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានទី១ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ ស្ពានទី១នេះ មានទិសដៅចរាចរណ៍ ពីមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិមរតកតេជោ។ ចំណែកស្ពានអាកាសសម្តេចធិបតី ស្ពានទី២ មានទិសដៅចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ចូលទៅរាជធានីភ្នំពេញ ហើយក៏នឹងគ្រោងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ខាងមុខ ពោលគឺនៅពាក់កណ្តាលខែក្រោយនេះ ស្ពានភ្លោះទាំង២ នឹងត្រូវបើកចរាចរណ៍បណ្តោះអាសន្នទាំងស្រុងតែម្តង។

គួររំលឹកថា ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ( ផ្លូវ៦០ម៉ែត្រ ) និងផ្លូវជាតិលេខ២ ស្ថិតនៅ ព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបានដំណើរការបើកការដ្ឋានសាងសង់កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសាងសង់ ចំនួន១៦,២០០,៥០០ ដុល្លារអាមេរិក និងប្រើប្រាស់ពេលវេលាសាងសង់១២ខែ៕
អត្ថបទ៖ សុភា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


