Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​មើល​ស្ថាន​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០២ បន្ទាប់ពី​បំរាម​គោរ​ច​ចាប់​ផ្ដើម​អនុវត្តន៍​នៅ​យប់​នេះ

បានផុស

នៅ

​ភ្នំពេញ​ ៖ នៅក្នុង​រាត្រី​ថ្ងៃទី​០២​ខែមេសា​នេះ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅតាម​ទីតាំង​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​នីមួយៗ នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការនាំ​ណែ​អោយ​អាជ្ញាធរ​និង​កងកម្លាំង​ទាំងអស់ អនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព​នូវ​បំរាម​គោរ​ចរ ដែល​បាននិងកំពុង​អនុវត្តន៍ នៅ​យប់​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បំរាម​គោរ​ចរ បានដាក់​ចេញ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០២១ ដោយ​មាន​រយៈពេល​សប្តាហ៍ ចាប់ផ្ដើម​ពី​ម៉ោង​៨​យប់​រហូតដល់​ម៉ោង​៥​ភ្លឺ។

នៅក្នុង​ឱកាស​នៃ​ការ​ចុះ​ត្រួតពិនិត្យ​គោលដៅ​នាគ​បាញ់​ទឹក​ក្នុង​ខណ្ឌដូនពេញ នៅ​ម៉ោង​ប្រមាណ​ជាង ០៨ នៃ​រាត្រី​ថ្ងៃទី​០២ មេសា​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ទៅ​អាជ្ញាធរ​ខណ្ឌដូនពេញ​និង​កម្លាំង​ចម្រុះ​ចំណុះ​ឲ្យ​គណៈបញ្ជាការ​ខ​ណ្ឌ ត្រូវ​ពិនិត្យ​ជាក់ស្ដែង បើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ជា​ប្រជាពលរដ្ឋ​ដែល​មកពី​បំពេញការងារ​ក្នុង​គោលបំណង​ទៅផ្ទះ​វិញ សូម​ឲ្យ​ពួកគាត់​បង្ហាញ កាត​សំគាល់​ខ្លួន​ដែល​ចេញ​ដោយ​ក្រុមហ៊ុន រួច​អោយ​ពួកគាត់​ទៅ​ចុះ​។

ក្រោយពី​ពិនិត្យ​នៅ​ទីតាំង​ខាងលើ​រួច លោក​ឃួ​ង ស្រេង​ក៏បាន​បន្ត​ចុះទៅ​ត្រួតពិនិត្យ​នៅ​គោលដៅ​នៃ​ខណ្ឌ​ឫស្សី​កែវ​បន្តទៀត និង​បន្តទៅ​គោលដៅ​ផ្សេងទៀត នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ជាង​៩០​ភាគរយ​ហើយ​បាន​អនុវត្ត​ទៅតាម​បំរាម​គោរ​ចរ​នេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម