ព័ត៌មានជាតិ
មន្ត្រីចាត់ទុករបាយការណ៍សិទ្ធិមនុស្ស របស់អាមេរិកធ្វើហួសព្រំដែន
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកថារបាយការណ៍ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ទាក់ទងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺធ្វើឡើងខ្វះភាពសត្យានុម័ត និងជាទិន្នន័យបំប៉ោងព័ត៌មាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យបានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកទាក់ទងស្ថានភាពសិទ្ធិមនុស្សនៅតាបបណ្តាប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាផងដែរ។ ហើយអាមេរិកគ្មានអាណត្តិជាក់ស្តែងណាមួយដែលផ្តល់ដោយអង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃនោះទេ ប៉ុន្តែសហរដ្ឋ អាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្តប់លើគេ នៅក្នុងការរិះគន់ជាឯកតោភាគី និងតាមអំពើចិត្ត លើស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា របាយការណ៍របស់អាមេរិក ខ្វះភាពសត្យានុម័ត និងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មាន ដោយហេតុផលថា ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិក ដែលមានបំណងវាយតម្លៃប្រទេសកម្ពុជា មិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអតីតរដ្ឋការអាមេរិកបានជំពាក់កម្ពុជា និងពលរដ្ឋដ៍ស្លូតត្រង់ ដែលបានទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសដោយមិនរើសមុខ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។
ម្យ៉ាងទៀត សហរដ្ឋអាមេរិកខ្លួនឯងមិនបានធ្វើជាគំរូភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធិមនុស្ស។ អ្វីដែលគួរឱ្យហួសចិត្តនោះ របាយការណ៍ប្រចាំឆ្នាំនេះ មិនបានលើកឡើងពីកំណត់ត្រា ស្តីពីសិទ្ធិមនុស្សរបស់ខ្លួនឯងទេ ដែលជាការបដិសេធយ៉ាងពិតប្រាកដចំពោះការរំលោភបំពានសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ខ្លួនឯងផ្ទាល់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ទៀតថា របាយការណ៍ខាងលើ មិនបានប្រើប្រាស់វិធីសាស្រ្តយុត្តិធម៌ត្រឹមត្រូវមួយសម្រាប់ធ្វើការវាយតម្លៃរបស់ខ្លួនទេ ដោយបំប៉ោងសិទ្ធិខ្លះហួសពីសិទ្ធិដ៏ទៃ ព្រមទាំងបដិសេធ លក្ខណៈពិសេសរបស់ជាតិ និងផលប្រយោជន៍ជាទូទៅដែលកម្ពុជាទទួលបាន នៅក្នុងដែនដ៏ធំទូលាយនៃសិទ្ធិមនុស្ស ហើយចុងក្រោយ ខ្លឹមសារ និងពាក្យពេជន៍ នៃរបាយការណ៍ប្រចាំឆ្នាំនេះ មានការផ្លាស់ប្តូរខុសប្លែកពីគ្នា អាស្រ័យទៅតាមភាពជិតស្និទ្ធ ឬលក្ខណៈយុទ្ធសាស្ត្របែបណា ដែលប្រទេសនិមួយៗមានជាមួយអាមេរិក។
អ្នកនាំពាក្យលើកឡើងទៀតថា ការអនុវត្តតាមបែបជ្រើសរើសតែមួយជ្រុង និងយកបញ្ហាសិទ្ធិមនុស្សធ្វើជាអាវុធ គឺជាទំនោរអកុសលមួយ ដែលចាំបាច់ត្រូវតែបង្ការកុំឱ្យកើតមាន និងកាត់បន្ថយ ប្រសិនបើពិតជាមានចេតនាចង់ជំរុញ និងការពារសិទ្ធិមនុស្ស ដើម្បីជាផលប្រយោជន៍ សាធារណៈសកល។
ដូចដែល លោក អានតូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការ សហប្រជាជាតិ ធ្លាប់បានលើកឡើង “សិទ្ធិមនុស្ស ដាច់ខាត់មិនមែនជាយានសំរាប់ស្តង់ដារទ្វេ ឬមធ្យោបាយ ដើម្បីអនុវត្តរបៀបវារៈលាក់កំបាំងនោះទេ”។
ជាមួយគ្នានោះ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងប្រកាន់យកនីតិរដ្ឋ និងការ គោរពសេរីភាពជាមូលដ្ឋាន ដែលអនុលោមទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ