ព័ត៌មានជាតិ
តិចអត់ដឹង អេស៊ីលីដាម៉ូបាល មាន My QR Code បង្កើតឡើងដោយខ្លួនឯងស្រួលក្នុងការទូទាត់
ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់មានការថមថយនោះអ្នកជំនាញនៃធនាគារអេស៊ីលីដាបានបង្ហាញដល់អតិថិជនពីវិធីប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់តាមអេស៊ីលីដាម៉ូបាលវិញ ដែលអាចការពារបានពីការឆ្លងមេរោគកូវីដ១៩ជាយថាហេតុដោយសារតែវាមានមុខងារសម្បូរបែបជាពិសេសមានមុខងារមួយ ដែលមានឈ្មោះថា My QR។
ជាការពិតការកាន់ក្រដាសប្រាក់ទូទាត់ទំនិញឬសេវាកម្ម រវាងអ្នកលក់និងអ្នកទិញ កាន់លុយអាប់ចុះ អាប់ឡើង ហុចឲ្យគ្នាទៅវិញទៅមក វាជាហានីភ័យឆ្លងមេរោគកូវីដ-១៩ បានយ៉ាងងាយ បើយើងមិនបានធ្វើអនាម័យឲ្យបានត្រឹមត្រូវទេនោះ។ បើយោងតាម អ្នកជំនាញរបស់ក្រសួង សុខាភិបាលកម្ពុជាបានបញ្ជាក់ថា ក្រដាសលុយ ក៏ជាភ្នាក់ងារចម្លងមេរោគកូវីដ-១៩ដែរ នៅពេលដែលលុយនោះបានប្រឡាក់នូវទឹករំអិលពីផ្លូវដង្ហើមរបស់អ្នក ដែលមានផ្ទុកមេរោគ កូវីដ-១៩ ហើយក្រដាសលុយនោះ ត្រូវបានប៉ះពាល់បន្តៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

បើតាម លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថាមុខងារMy QR គឺបង្កើតឡើងដោយស្វ័យប្រវត្តិនៅពេលអតិថិជនចុះឈ្មោះប្រើប្រាស់ ហើយងាយមែនទែនអតិថិជនលោកអាចផ្ញើQR នេះទៅឲ្យបងប្អូន មិត្តភ័ក្ដឬដៃគូសម្រាប់ស្កេនទូទាត់បានភ្លាមៗ។ លោកស្រី សុខ សោភា បានបន្តថា ធនាគារ អេស៊ីលីដា មានដៃគូជាហាងលក់ទំនិញជាង ៧ម៉ឺនកន្លែង ដែលអ្នកទិញអាចទិញទំនិញពីហាងទំនិញនានា ដោយពុំចាំបាច់កាន់ក្រដាសប្រាក់ គ្រាន់តែស្កេនជាមួយ QR Code អេស៊ីលីដាក៏ទទួលបានបញ្ចុះតម្លៃពីហាងទាំងនោះ បើចំពោះហាងដទៃទៀតដែលមិនទាន់មាន QR Code សម្រាប់ធ្វើការទូទាត់ ម្ចាស់ហាងទំនិញគ្រាន់តែទាញយកកម្មអេស៊ីលីដាម៉ូបាលមកដាក់ក្នុងទូរសព្ទដៃ ហើយចុះឈ្មោះប្រើប្រាស់តាមតម្រូវការរបស់ធនាគារ ភ្លាមៗម្ចាស់ហាងទំនិញទាំងនោះនឹងមាន QR Code សម្រាប់អតិថិជនស្កេនទូទាត់ថ្លៃទំនិញបានដូចគ្នា (នៅពេលអ្នកទិញមានអេស៊ីលីដាម៉ូបាល) អ្នកលក់គ្រាន់តែបើក My QR Code ឲ្យអ្នកទិញស្កេន ទូទាត់ជាការស្រេច។

លោកស្រីបានបន្តទៀតថា នៅពេលអ្នកទិញស្កេនហើយ អ្នកលក់នឹងទទួលបានសារលោតបញ្ជាក់ជាដំណឹង នៅក្នុងទូរសព្ទដៃរបស់គាត់ Notification ថាទទួលបានលុយទូទាត់ថ្លៃទំនិញ មិនតែប៉ុណ្ណោះគាត់ (អ្នកលក់) ក៏អាចឆែកមើលប្រតិបត្តិការ ឆែកមើលសមតុល្យគណនី…ផ្សេងៗពីអេស៊ីលីដាម៉ូបាលបានផងដែរ ។

លោកស្រីបានបន្ថែមថា«វាមិនត្រឹមតែងាយស្រួលក្នុងការទូទាត់ប៉ុណ្ណឹងទេ អេស៊ីលីដាម៉ូបាល ប្រៀបបានដូចជាធនាគារក្នុងដៃ ក្នុងផ្ទះអីចឹង សម្រាប់ធ្វើប្រតិបត្តិការតែមួយកន្លែងមិនបាច់ចេញក្រៅផ្ទះ ដូចជា ដាក់ប្រាក់ ដកប្រាក់ បើកប្រាក់បៀវត្ស ដកប្រាក់រហ័ស បើកប្រាក់ផ្ទេរតាមអេស៊ីលីដាម៉ូបាល បើកគណនីធនាគារ ស្នើសុំប័ណ្ណអេធីអឹមបានភ្លាមៗ បង់វិក្កយបត្រអគ្គិសនីកម្ពុជា បញ្ចូលលុយទូរសព្ទ ផ្ទេរប្រាក់ទៅប័ណ្ណវីសា និងម៉ាស្ទ័ររបស់ធនាគារផ្សេងក្នុងស្រុកបានរហូតដល់ $២,៥០០ ក្នុង១ថ្ងៃនិងសេវាកម្មជាច្រើនទៀត »។ លោកស្រីបានបញ្ជាក់ថា នៅផ្ទះឈ្នះកូវីដ រក្សាសុវត្ថិភាព ៣កុំ ៣ការពារ ដែលជាវិធានការណ៍របស់រដ្ឋាភិបាល យើងទាំងអស់គ្នា នឹងឈ្នះកូវីដ-១៩ ដ៏ចង្រៃនេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ