Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិកផ្តល់ជំនួយ​ជាង៨៧ម៉ឺនដុល្លារបន្ថែម​ដើម្បី​ត្រៀមបង្ការ និងឆ្លើយតប​​គ្រោះអាសន្ននៅកម្ពុជា

បានផុស

នៅ

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ​របស់​ខ្លួន ​ដែល​ហៅកាត់​ថា USAID បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍​ថា ខ្លួននឹងផ្តល់​ជំនួយចំនួន​៨៧៥.០០០ដុល្លារ បន្ថែមទៅ​លើជំនួយ​មនុស្សធម៌​របស់​ខ្លួន ដើម្បីពង្រឹង​លទ្ធភាព​​ត្រៀមបង្ការ​ និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ និងវិបត្ដិនានា​នៅកម្ពុជា។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា​មាន​ប្រសាសន៍​ថា “ការបំផ្លិចបំផ្លាញបង្ក​ឡើង​ដោយ​​ទឹកជំនន់​ឆ្នាំមុន បានបង្ហាញពីភាពចាំបាច់ក្នុង​ការ​ត្រៀមខ្លួន​ដោះស្រាយ​ទៅលើ​ផលប៉ះពាល់​នៃគ្រោះមហន្តរាយធម្មជាតិ​។ យើងមានមោទនភាព​ក្នុង​ការ​​ចូលរួមចំណែកកែលម្អ​ប្រព័ន្ធ​ឆ្លើយ​តបនឹងវិបត្តិ​ទាំងនេះ​​នៅ​​កម្ពុជា”។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ថវិកា​ដែល​ទទួល​​បាន​ពីការិយាល័យ​​ជំនួយមនុស្សធម៌​របស់ទីភ្នាក់ងារ USAID នេះ​ នឹងផ្ដល់​លទ្ធភាព​​ឱ្យ​កម្មវិធីស្បៀងអាហារពិភពលោក​របស់អង្គការសហប្រជាជាតិ (WFP) ពង្រឹងបន្ថែម​ទៅលើ​គម្រោង​ស្ដីពី “ការច្នៃប្រឌិតថ្មីដើម្បី​​ត្រៀមបង្ការ និងឆ្លើយតបទៅនឹង​គ្រោះអាសន្ន ដោយ​ទទួល​បានព័ត៌មានគ្រប់ជ្រុងជ្រោយ” ដែលទីភ្នាក់ងារ USAID បាន​គាំទ្រតាំងពី​​ឆ្នាំ២០១៩ រហូត​ដល់ខែ​មីនា​ ឆ្នាំ២០២២​។

ចំណែកលោក​ស្រី Claire CONAN តំណាងកម្មវិធី​ស្បៀងអាហារពិភពលោក​មានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្របន្ថែម​ដល់ប្រទេសកម្ពុជាដែល​​ប្រឈមនឹងវិបត្តិ​អាកាសធាតុ​ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត”។ ជំនួយនេះនឹងជួយដល់​ដៃគូរដ្ឋាភិបាល និងភាគីអនុវត្តកិច្ចការ​មនុស្សធម៌​នៅថ្នាក់ជាតិ​និងថ្នាក់ក្រោមជាតិ ដើម្បីត្រៀមខ្លួន​​ និងឆ្លើយតប​ចំពោះ​វិបត្តិ​ទាំងនេះ ដោយ​ប្រើប្រាស់ព័ត៌មាន​ ដើម្បី​ចាត់​សកម្មភាព ​និងបង្កើន​​កិច្ចសម្របសម្រួល​ការងារ​​​មនុស្សធម៌​​បានទាន់ពេលវេលា​។

កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន​៧០០.០០០ដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក​ ដើម្បី ជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ កម្មវិធីស្បៀងអាហារពិភពលោក ​នឹងប្រើ​ជំនួយ​បន្ថែម​នេះ ​​ដើម្បីពង្រឹង​សមត្ថភាព​ដៃគូ​រដ្ឋាភិបាល និងភាគីអនុវត្តកិច្ចការ​មនុស្សធម៌ តាមរយៈវិធីសាស្រ្ត ការសម្របសម្រួល បច្ចេកវិទ្យា និង​ឧបករណ៍​នានា​​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រងហានិភ័យ​នៃគ្រោះមហន្តរាយ។

ក្រោម​កិច្ច​សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដៃគូអង្គការមិនមែន​រដ្ឋាភិបាល និងដៃគូស្រាវជ្រាវនិង​វិទ្យាសាស្ត្រ កម្មវិធីស្បៀង​អាហារ​ពិភពលោក​នឹងពង្រឹង​​ប្រព័ន្ធព័ត៌មាន​សម្រាប់​គ្រប់គ្រងគ្រោះមហន្តរាយជាតិ​ដែលមានស្រាប់ ដែលមានឈ្មោះថាប្រព័ន្ធព័ត៌មាន​​​ទាន់ហេតុការណ៍​និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះមហន្តរាយ (ឬ​ហៅ​កាត់ថា PRISM) ដោយកែលម្អ​​សមត្ថភាព​តាមដានគ្រោះវិបត្តិ​​អាកាសធាតុ ប៉ាន់ស្មានផលប៉ះពាល់​​ទៅ​លើប្រ​ជាជន និងកំណត់​គោលដៅ​ផ្ដល់​ជំនួយបន្ទាន់​ដល់កន្លែងដែលត្រូវការជំនួយ​បំផុត។

ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោកនឹងគាំទ្រដល់ប្រព័ន្ធប្រកាស​អាសន្ន​ជាមុន​អំពី​ទឹកជំនន់ គឺ ប្រព័ន្ធ​EWS1294 ដើម្បី​ជួយពង្រីកវិសាលភាព ​និងពង្រឹងសមត្ថភាព​មន្រ្តីមូលដ្ឋាននិងសហគមន៍​ដែលរង​ហានិភ័យ​ ដោយប្រើប្រាស់ព័ត៌មាន​ដើម្បី​សង្គ្រោះអាយុជីវិត។

កម្មវិធីស្បៀងអាហារពិភពលោក​ ក៏នឹងបន្តគាំទ្រដល់​វេទិកាឆ្លើយតបជំនួយមនុស្សធម៌ (HRF) ដែលជាវេទិកាពហុវិស័យនិង​ចម្រុះស្ថាប័ន​ ដែលសម្របសម្រួលសកម្មភាពត្រៀមបង្ការ ​និង​ឆ្លើយតប​ទៅនឹង​គ្រោះ​អាសន្ន​ក្នុងចំណោមភាគីអនុវត្តការងារ​​មនុស្សធម៌ ដើម្បីរួមចំណែក​​ដល់​សកម្មភាព​ថ្នាក់ជាតិ ​ដែល​ដឹកនាំដោយរាជ​រដ្ឋាភិបាល៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង

សន្តិសុខសង្គម៨ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១០ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម