ព័ត៌មានជាតិ
ស្រី អ៊ិត ជាសះស្បើយពីជំងឺកូវីដ-១៩ តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ
តារាកំប្លែងអ្នកនាង សេន ចិន្ដា ហៅ ស្រី អ៊ិត បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ បន្ទាប់ពីសម្រាកព្យាបាលជាង២០ថ្ងៃ។ ប៉ុន្តែត្រូវបន្តមកធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត នៅផ្ទះដើម្បីតាមដានសុខ ភាព។
អ្នកនាង ស្រី អ៊ិត បានបញ្ជាក់ថា ពេលនេះនាងបានជាសះស្បើយហើយ ឥឡូវនាងបានមកដល់ផ្ទះវិញហើយ ក្រោយពីសម្រាកព្យាបាលអស់រយៈពេល២២ថ្ងៃ នៅអ៊ីនធើខន់ចាស់ជិតផ្សារដើមគ ហើយនាងនឹងបន្ដការតាមដានសុខភាពខ្លួនឯងនៅ ក្នុងរយៈពេល១៤ថ្ងៃទៀត ។

ស្រី អ៊ិត ក៏សូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលលោកតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងចំពោះអ្នកទាំងគ្នា។ ហើយនាងក៏សូមអរគុណដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ទាំងអស់ដែលគាត់តែងតែខំប្រឹងប្រែងគ្រប់បែបយ៉ាង មិនថាយប់ឬក៏ថ្ងៃ ដើម្បីឲ្យអ្នកជំងឺទាំងអស់ឆាប់បានជាសះស្បើយពីជំងឺ ។
តារាកំប្លែង ស្រី អ៊ិត បានផ្ដាំផ្ញើបងប្អូនទាំងអស់គ្នា ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងអនុវត្តវិធានការ ៣កុំ ៣ការពារ បើគ្មានការចាំបាច់កុំចេញក្រៅ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត