Connect with us

ព័ត៌មានជាតិ

ពុទ្ធបរិស័ទ​ដែល​យក​ចង្ហាន់ ប្រគេន​ព្រះសង្ឃ ត្រូវ​ចេញ​ភ្លាមៗ​ពី​វត្ត ដើម្បី​កាត់បន្ថយ​ការចម្លង​

បានផុស

នៅ

​ក្រសួងសុខាភិបាល​បានបញ្ជាក់​នៅក្នុង​សេចក្តីណែនាំ​របស់ខ្លួន ស្តីពី​ការការពារ​ការចម្លង​វីរុស​កូ​រីដ​-១៩ ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ ដែល​នឹង​ចូលមក​ដល់​នាពេលខាងមុខ​ថា ពុទ្ធបរិស័ទ ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ត្រូវ​ចេញពី​វត្ត​ភ្លាមៗ ដើម្បី​កាត់បន្ថយ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ដើម្បី​ទុក​ឳ​កាស​ឲ្យ​អ្នក​ផ្សេងទៀត បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​បើតាម​សេចក្តីណែនាំ​នោះ ក្រសួងសុខាភិបាល បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត និង​គណៈបញ្ជាការ​ឯកភាព​ឃុំ សង្កាត់ ខ័​ណ្ឌ ព្រមទាំង​គណៈកម្មាធិកា​រ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាម​វត្ត​អារាម ត្រូវ​ចាត់ចែង​អនុវត្តន៍​វិធានការ​សុខាភិបាល ឲ្យ​បាន​ហ្មត់ចត់ និង​ខ្ជាប់ខ្ជួន​។ ក្រសួងសុខាភិបាល​បញ្ជា​ក់ថា អ្នក​ដែល​អនុញ្ញាតឱ្យ​ចូលទៅ​ទី​វត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​, រៀបចំ​ឲ្យ​មាន​កន្លែង​លាងដៃ​នៅ​ច្រកចេញ​-​ចូល​, ធ្វើការ​វាស់​កំដៅ បាញ់​ទឹក​អាល់កុល ឬ​ទឹក​ហ្សែ​ល​, កំណត់​នូវ​ចំនួន​ពុទ្ធបរិស័ទ ដែល​ត្រូវ​ចូលក្នុង​ទីវ​ត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ​នីមួយៗ ទៅតាម​ទំហំ នៃ​វត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ ដោយ​លៃ​យ៉ាងណា​កុំឱ្យ​មាន​មនុស្ស​ច្រើន និង​ចាត់ចែង​ឱ្យមាន​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​រក្សា​គម្លាត​ពីគ្នា លើស​ពីមួយ​ម៉ែត្រ​កន្លះ (១.៥​ម៉ែត្រ​) ហើយ​ទោះ​ដើរ អង្គុយ ឈរ​ឬ​វេរចង្ហាន់ និង​ទេយ្យទាន បុគ្គល​ម្នាក់​ទៅ​ម្នាក់ ដោយ​បែងចែក​ដាក់​វេន​នៅក្នុង​ការចេញ​-​ចូលក្នុង​ទីវ​ត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ​នីមួយៗ​។​


​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា សម្រាប់​បុគ្គល ដែល​បាន​ព្រ​គេ​ន​ចង្ហាន់ បច្ច័យ និង​គ្រឿង​ឧបភោគបរិភោគ ដល់​ព្រះសង្ឃ រួចហើយ ត្រូវ​ឱ្យចេញ​ភ្លាមៗ​ពី​វត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ នីមួយៗ កុំ​នៅ​បង្អែរ​បង្អង់​យូរ ដើម្បី​ចូលរួម​កាត់បន្ថយ ជា​អតិបរិមា ឱកាស​នៃ​ការចម្លង វីរុស​កូ​វីដ​-១៩ ក៏ដូចជា​ដើម្បី​ទុកពេល និង​កន្លែង​ឱ្យ​បុគ្គល​ដទៃទៀត​បាន​ចូលទៅ​ព្រ​គេ​ន​ចង្ហាន់ បច្ច័យ និង​គ្រឿង​ឧបភោគបរិភោគ​ដល់​ព្រះសង្ឃ​ម្តង​៕

ដោយ​ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

ផ្អើលជា​ថ្មី! Neymar សុខចិត្តបន្ថយប្រាក់ឈ្នួល ដើម្បីត្រឡប់ទៅ Barca វិញ

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពហើយ ដោយរាគាពាធ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

សិង្ហបុរីស៊ើបអង្កេតលទ្ធភាព​​រត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិក​បិទទៅចិន​

សេចក្ដីជូនដំណឹង៣៩ នាទីutes មុន

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម