ព័ត៌មានជាតិ
មន្ត្រីនគរបាលជាតិម្នាក់ទៀតឆ្លងកូវីដ១៩
មន្ត្រីនគរបាលជាតិម្នាក់ទៀតអាយុ ៣៦ឆ្នាំ ឋានៈនាយរងផ្នែកបម្រើការងារនៅការិយាល័យបច្ចេកទេស នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក មានអាសយដ្ឋានស្នាក់នៅភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញបានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី០២ ខែមេសាឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹកផ្ញើជូននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលទើបទទួលបាននៅថ្ងៃនេះ មន្រ្តីរូបនោះមានអាការៈមិនស្រួលចាប់តាំងពីថ្ងៃទី២៨ ខែមីនាមកម្ល៉េះ និងនៅថ្ងៃទី២៩ បានចូលរួមចាក់វ៉ាក់សាំងការពារជំម្ងឺកូវីដ-១៩ លើកទី២ នៅមន្ទីរពេទ្យ១៦ ឧសភា រហូតដល់ថ្ងៃទី០១ ខែមេសា ទើបចាប់ផ្តើមមានអាការៈមិនស្រួលខ្លាំង ក៏ទៅផ្តល់សំណាកនៅវិទ្យាល័យបាក់ទូក រហូតដល់ថ្ងៃទី០២ វេលាម៉ោង១៩៖៣០នាទីយប់ ទើបក្រុមការងារទទួលបន្ទុកការងារកូវីដ-១៩ បញ្ជាក់លទ្ធផលមានវិជ្ជមានកូវីដ-១៩ ។
បច្ចុប្បន្នអ្នកជម្ងឺ ត្រូវបាទបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌូក រាជធានីភ្នំពេញ ។គាត់មានសមាជិកក្រុមគ្រួសារចំនួន ០៥នាក់ដែលរស់នៅជាមួយគ្នាក្នុងផ្ទះតែមួយ។ចំណែ កអ្នកប៉ះពាល់ផ្ទាល់ បម្រើការងារជាមួយគ្នា មានចំនួន ០៤។ ចំពោះអ្នកពាក់ព័ន្ធអង្គុយជិត (ចាក់វ៉ាក់សាំងថ្ងៃទី២៩ ខែមីនា ) មាន០៤នាក់ដែលបច្ចុប្បន្នមន្ត្រីទាំង ០៨នាក់ខាងលើនេះ ត្រូវបានចាត់ចែងឲ្យនៅដាច់ដោយឡែក និងរងចាំផ្តល់សំណាកនៅព្រឹកនេះ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ