Connect with us

ព័ត៌មានជាតិ

ក្តៅៗ ​អាជីវករ​និងសន្តិសុខ​ផ្សារ​អូរឫស្សី ០៦ នាក់​ ឆ្លង​កូវីដ ១៩

បានផុស

នៅ

គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានរាយការណ៍ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានករណីអាជីវករចំនួន៣នាក់ និងសន្តិសុខចំនួន៣នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។

អាជីវករមានវិជ្ជមានកូវីដ-១៩ ទាំង ៣ នាក់​មាន​ឈ្មោះ៖

១ – ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ឆ្នាំងដាំបាយអគ្គីសនី បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២ – ឈ្មោះ អុឹង គឹមស៊្រុន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣ – ឈ្មោះ ហាស់ កញ្ញា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ចាបហួយ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣០E.២ ផ្លូវលេខ១៦៤ ភូមិ៤ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករារាជធានីភ្នំពេញ មានសមាជិកក្នុងគ្រួសារចំនួន៤នាក់ (ធ្វើតេស្តចំនួន១នាក់) ។

គណៈកម្មការផ្សារបានធ្វើការបិទតូបដែលមានឈ្មោះដូចខាងលើ និងតូបដែលនៅជិតខាងជាបណ្តោះអាសន្ន និងបាញ់ថ្នាំសម្លាប់មេរោគផ្សេៗ ពិសេសមេរោគកូវីដ១៩ ។

ចំណែកសន្តិសុខដែលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ មានឈ្មោះ​÷

១ – ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ តួនាទី អនុប្រធានផ្សារអូរឫស្សី បច្ចុប្បន្ន​ស្នាក់នៅផ្ទះលេខ១៤E. ផ្លូវលេខ១១០ ភូមិព្រៃព្រីងខាងជេីង​ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ។
២ – ឈ្មោះ ឃីម ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ ( សន្តិសុខផ្សារអូឬស្សី) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
៣ – ឈ្មោះ ម៉ា សុខុម ភេទប្រុស ( សន្តិសុខផ្សារអូឬស្សី ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨C ( បុរីមង្គលភ្នំពេញ ) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគេ Great Duke ស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

ថ្លែងនៅUN៖ កម្ពុជាបាននឹងកំពុងខិតខំប្រឹង​ប្រែង កាត់បន្ថយអំពើពុករលួយ និងកែលម្អអភិបាលកិច្ច

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្តេច ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរ

កីឡា៦០ នាទីutes មុន

មក​ដល់​ខ្មែរ​ម្សិល​ម្សិល ព្រះ​ខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃស្អែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះថ្នាំ​ញៀន «Labubu» ក្រោយ​មនុស្ស​ស្លាប់​២​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ អ្នក​ទោស​រាប់​ពាន់​នាក់​ត្រូវ​ដោះលែង ក្រោយ​ចលាចល​នៅ​ពន្ធនាគារ Magwe បណ្តាលឲ្យ​អ្នក​ទោសនយោបាយ​២នាក់ស្លាប់​

Sokha Hotels

ព័ត៌មានពេញនិយម