ព័ត៌មានជាតិ
ក្រុងបាវិតកាន់តែធ្ងន់ធ្ងរ មានអ្នកឆ្លងថ្មី ៤៤ នាក់ទៀត ត្រឹមមួយថ្ងៃប៉ុណ្ណោះ
ក្រុងបាវិតបានផ្ទុះចូលសហគមន៍កាន់តែធ្ងន់ធ្ងរ ដោយរកឃើញអ្នកឆ្លង ៤៤ នាក់ទៀតពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។
ជាក្រុងសេដ្ឋកិច្ចប្រមូលផ្តុំដោយរោងចក្រ និងកាស៊ីណូមានបុគ្គលិក កម្មកររាប់ម៉ឺននាក់បម្រើការងារនិងច្រកចេញចូលជាប់ព្រំដែនវៀតណាមនេះ ត្រឹមតែពីរថ្ងៃមានអ្នកឆ្លងជាង ៧០ នាក់ទៅហើយ។
ស្ថានភាពអាសន្ននេះ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសបិទកាស៊ីណូទូទាំងតំបន់ជាបណ្តោះអាសន្ន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងខេត្ត ស្របពេលដែលតួលេខឆ្លងក្នុងល្បឿនលឿនគួរឲ្យបារម្ភ។
ត្រឹមព្រឹកថ្ងៃ ០៣ មីនា ២០២១ ប្រទេសកម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងថ្មី ៩៩ នាក់ទៀត និងជាសះស្បើយ ៣២៩នាក់។ ខេត្តក្រុង ៥ មានករណីរកឃើញអ្នកឆ្លងថ្មីរួមមាន៖ ស្វាយរៀង ៤៤នាក់ ភ្នំពេញ ៣៣ នាក់ កោះកុង ៨ នាក់ កណ្ដាល ៥ នាក់ ព្រះសីហនុ ៤នាក់ ត្បូងឃ្មុំ ៤នាក់ និង តាកែវ ១ នាក់៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?