ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិដាក់បទបញ្ជាពង្រឹងយន្តការប្រចាំបញ្ជានៅទូទាំង២៥រាជធានីខេត្ត
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់បទបញ្ជាប្រចាំបញ្ជាដល់នាយកដ្ឋានពាក់ព័ន្ធនឹងស្នងការដ្ឋាននគរបាលរាជធានីខេត្តដើម្បីធានាការដោះស្រាយរាល់សំណូមពរនិងការបំភ្លឺឆ្លើយតបជួនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានលើកឡើងក្នុងកិច្ចប្រជុំពីចម្ងាយលើការងារប្រចាំបញ្ជា របស់អគ្គស្នងការដ្ឋាននគរបាលជាតិជាមួយថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ថា អនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ចាត់តាំងឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការ និងឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដឹកនាំ ពង្រឹងយន្តការប្រចាំបញ្ជា ប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ខិតសេវាបម្រើ និងសេវាចាំបាច់ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនបានបន្តថា ត្រូវធ្វើបច្ចុប្បន្នភាពមន្ត្រីទទួលបន្ទុកលើការងារប្រចាំបញ្ជា បែងចែកវេនប្រចាំបញ្ជា មានបញ្ជាការដឹកនាំត្រឹមត្រូវ មានកម្លាំង មានមធ្យោបាយ-សម្ភារៈ ត្រៀមបម្រុងសំដៅឆ្លើយតបសំណូមពររបស់សាធារណជន ដែលបានសំណូមពរតាមរយៈទូរសព្ទទាន់ហេតុការណ៍ ១១៧។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនបានបន្តទៀតថា ដោយឡែក ក្រុមប្រចាំបញ្ជានេះ គឺត្រូវធ្វើជាចំណុចកណ្តាល ក្នុងការទទួលព័ត៌មានពីគ្រប់ប្រភព តាមរយ:ប្រព័ន្ធទូរស័ព្ទ ១១៧ ទាក់ទងសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ដោយសម្របសម្រួលជាមួយអង្គភាពនានា សំដៅដោះស្រាយ បំភ្លឺឆ្លើយតប ឲ្យបានទាន់សភាពការណ៍ ហើយត្រូវរក្សាទុករាល់ឯកសារ ព័ត៌មាន និងការដោះស្រាយ ដើម្បីបម្រើផ្លូវច្បាប់។
ទន្ទឹមនឹងនេះត្រូវសហការជាមួយនិយ័តករកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការបំពាក់នូវឧបក រណ៍និងតម្លើងប្រព័ន្ធទូរស័ព្ទ ចំនួន ១២០ខ្សែ បន្ថែមទៀតនៅប្រ ចាំបញ្ជាការដ្ឋានដើម្បីទទួលការហៅចូលពីប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនបានបន្ថែមថាចំពោះស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង ២៥ ត្រូវត្រួតពិនិត្យ និងពង្រឹងក្រុមវេនប្រចាំបញ្ជា និងការបញ្ជាដឹកនាំ លើការងារផ្តល់សេវាបម្រើ និងសេវាចាំបាច់ជូនប្រជាពលរដ្ឋឲ្យបានទាន់សភាពការណ៍ ២៤ម៉ោង/២៤ម៉ោង។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា «នៅពេលទទួលបានព័ត៌មានពីគ្រប់ប្រភព ត្រូវសុំគោលការណ៍ បញ្ជា បញ្ជូនព័ត៌មានទៅថ្នាក់ក្រោម ឬទៅមន្ទីរផ្សេងៗបើពាក់ព័ន្ធនឹងជំនាញរបស់គេ និងត្រូវទទួលលទ្ធផលនៃការដោះស្រាយនោះមកវិញ។ រីឯប្រធានប្រចាំបញ្ជាត្រូវសម្របសម្រួលជាមួយអង្គភាពនានាបញ្ជូន ទទួលព័ត៌មាន រក្សាទុករាល់ព័ត៌មាន ដំណោះស្រាយ ដើម្បីបម្រើផ្លូវច្បាប់។ ម្យ៉ាងវិញទៀត ការងារប្រចាំបញ្ជានេះ ត្រូវដើរទន្ទឹមគ្នាជាមួយក្រុមការងារប្រតិកម្មរហ័ស និងត្រូវត្រៀមកម្លាំងអន្តរាគមន៍ប្រតិបត្តិការ សម្រាប់ដោះស្រាយទាន់សភាពការណ៍ »។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានសង្កត់ធ្ងន់ថា ការពង្រឹងយន្តការប្រចាំបញ្ជានេះ គឺត្រូវធានាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕
ដោយ ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត