Connect with us

ព័ត៌មានជាតិ

អណ្តាតភ្លើង​ប្រច័ណ្ឌ ប្តី​បាន​ដាក់​ពង្រាយ​ខ្សែភ្លើង​ក្នុងផ្ទះ ដើម្បី​ផ្តាច់ជីវិត​ប្រពន្ធ​

បានផុស

នៅ

បាត់ដំបង ៖ ស្ត្រី​វ័យ​៣០​ឆ្នាំ ម្នាក់ បាន​ដួល​ស្លាប់​បោក​ទៅ​នឹង​ជញ្ជាំង​ស័ង្កសី យ៉ាង​អាណោចអាធ័ម​ក្រោយពី​បាន​ដើរ​ជាន់​ទៅលើ​ខ្សែភ្លើង ដែល​ប្តី​ទុរយស​បានដាក់​ពង្រាយ​នៅក្នុង​ផ្ទះ ដើម្បីអោយ​ឆក់យក​ជីវិត​ភរិយា ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ដោយ​បន្សល់​នូវ​កូនស្រី​កំព្រា​ចំនួន ២ នាក់។

យោង​តាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា ការភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រហែល ៣ រសៀល ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុច​ក្បែរ​ស្ពាន​នាគ ស្ថិត​ក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង។

របាយការណ៍​បាន​បន្តថា បុរស​ជា​ប្តី​ដែល​ជា​ជនបង្ក​មានឈ្មោះ ពេជ្រ ធា​រ៉េត អាយុ ៣១ ឆ្នាំ ឯ​ប្រពន្ធ​ដែល​ស្លាប់ នោះ​មានឈ្មោះ ជា ច័ន្ទ​រចនា អាយុ ៣០ ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ ដោយ​អ្នក​ទាំង ២ មាន​កូនស្រី ២ នាក់ ហើយ​កន្លងមក​ក៏​តែងតែ​រស់នៅ​ដោយ​មិន​ចុះសម្រុង​នឹង​គ្នា ហើយក៏​ឈានដល់​ការ​ប្តឹងទៅ​អាជ្ញាធរ​ឃុំ និង​ប៉ូលិស​ប៉ុស្តិ៍​ផងដែរ នៅ​ទីបំផុត​ប្រពន្ធ​ក៏បាន​សុំ​លែង​តែម្តង ប៉ុន្តែ​នៅពេល​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​អាជ្ញាធរ​ឃុំ គឺ​បុរស​ជា​ប្តី​មិន​ព្រម​ចូលខ្លួន​នោះទេ ដោយនៅ​ចិញ្ចឹមចិត្ត រក្សា​ភ្លើង​ប្រច័ណ្ឌ​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីបំផុត នៅ​ចំពោះ​សមត្ថកិច្ច គឺ​បុរស​ជា​ប្តី​បាន​សារភាពថា ខ្លួន​ពិតជា​បានដាក់​ពង្រាយ​ខ្សែភ្លើង​នៅក្នុង​ផ្ទះ​ទាំង​ថ្ងៃ​មែន ប៉ុន្តែ​ការដាក់​នេះ​គឺ​ដាក់​ការពារ​ចោរ​តែប៉ុណ្ណោះ ជា​ចៃដន្យ​ក៏ត្រូវ​ប្រពន្ធ​ដើរទៅ​ជាន់​លើ​ខ្សែភ្លើង​នោះ ទើប​បណ្តាលអោយ​ឆក់​ស្លាប់​តែម្តង។

​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះដែរ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​បុរស​ជា​ប្តី ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ហើយ​ដើម្បី​សាកសួរ ដោយឡែក​សព​ប្រពន្ធ កំពុង​រង់ចាំ​អោយ​ខាង​ផ្នែក​ជំនាញ កោសល្យ​វិច័យ​ខេត្ត ចុះទៅពិនិត្យ​ទើប​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​ជា​ក្រោយ៕

ដោយ ៖ សោ និយម​រដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម