ព័ត៌មានជាតិ
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ដល់គ្រួសារសពស្ត្រី ស្លាប់ដោយខ្សែភ្លើងឆក់
ខេត្តបាត់ដំបង ៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានសាខាកាកបាទក្រហមខេត្តបាត់ដំបង នាំយកទៅប្រគល់ដល់ដៃម្តាយជនរងគ្រោះហើយ បន្ទាប់ពីស្ត្រីរងគ្រោះត្រូវបានស្លាប់យ៉ាងវេទនា ដោយសារតែស្វាមីទុរយស បានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃដើម្បីផ្តាច់ជីវិតតែម្តង ក្រោមកំហឹងនៃភ្លើងប្រច័ណ្ឌ។




គួរបញ្ជាក់ថា ករណីឃាតកម្មមួយបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុចក្បែស្ពានហង្ស ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឃាតករគឺជាប្តី មានឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ ឯប្រពន្ធដែលស្លាប់មានឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ដោយអ្នកទាំង ២ មានកូនស្រី ២ នាក់ ។
បញ្ហានេះគឺដោយសារតែ កន្លងមកគ្រួសារនេះ តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នា ហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំ និងប៉ូលិសប៉ុស្តិ៍ផងដែរ នៅទីបំផុតប្រពន្ធក៏បានសុំលែងតែម្តង ប៉ុន្តែនៅពេលចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរឃុំ គឺបុរសជាប្តីមិនព្រមចូលខ្លួននោះទេ ដោយនៅចិញ្ចឹមចិត្ត រក្សាភ្លើងប្រច័ណ្ឌដដែល ។
ទីបំផុត នៅចំពោះសមត្ថកិច្ច គឺបុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះ
ទាំងថ្ងៃមែន ដើម្បីសងសឹកនូវកំហឹងដែលតែងតែផ្ទុះឡើងនៃការប្រច័ណ្ឌ បើទោះបីចាខ្លួនមិនដែលឃើញប្រពន្ធទៅប្រាស្រ័យទាក់ទងជាមួយប្រុសណាដោយផ្ទាល់ភ្នែកក៏ដោយ ទីបំផុត ក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះ ទើបបណ្តាលអោយឆក់ស្លាប់តែម្តង ។
នៅល្ងាចថ្ងៃដដែលនេះដែរ សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសជាប្តី ទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ
ដើម្បីសាកសួរ លុះនៅវេលាម៉ោង៨ និង ២៥ នាទី យប់ថ្ងៃដដែល បុរសជាប្តីក៏បានគាំងបេះដូងស្លាប់នៅមន្ទីរពេទ្យ នគរបាលខេត្ត ព្រមទាំងបានបញ្ជូនសពយកទៅរក្សាទុកនៅត្រង់ចំណុចផ្ទះកើតហេតុ ដោយឡែកសពស្ត្រីជាប្រពន្ធ ត្រូវបានម្តាយនាំយកទៅធ្វើបុណ្យនៅឯផ្ទះរបស់ម្តាយ ដោយមិនអនុញ្ញាតធ្វើបុណ្យរួមគ្នានោះឡើយ ។
នៅវេលាម៉ោង ៨ និង ៣០ នាទី ព្រឹក ថ្ងៃទី ៤ ខែ មេសា ក៏មានវត្តមានលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោក អ៊ុត ក្លឹង សមាជិក គណៈកម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាទីប្រឹក្សាផ្ទាល់ សម្តេចក្រឡាហោម ស ខេង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកប្រគល់ដល់ស្ត្រីជាម្តាយ និងចៅស្រី ២ នាក់ ដែលកំព្រាឪពុក ម្តាយ គឺក្នុងនោះមាន អង្ករ មី ទឹកក្រូច ទឹកសុទ្ធ និងថវិកាចំនួន ១០.០០០.០០០ រៀល( ដប់លានរៀល ) ។ ដែលទាំងនេះ គឺជាកាយវិការដ៏វិសេសវិសាលបំផុត សម្រាប់ថ្នាក់ដឹកនាំ ពិសេសគឺសម្រាប់កាកបាទក្រហមកម្ពុជាតែម្តង ដែលតែងតែគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋជានិច្ច រាល់ពេលមានការលំបាក៕
អត្ថបទ៖ សោ និយមរដ្ឋ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍