Connect with us

ព័ត៌មានជាតិ

ប្រាប់​បង​ស្រីសុំ​​មក​រស់នៅ​ស្រុក​កំណើត​វិញ កំពុង​ធ្វើ​ចត្តាឡីស័ក ស្រាប់​តែ​មក​​ចងក​សម្លាប់ខ្លួន​បាត់​

បានផុស

នៅ

ខេត្តបាត់ដំបង៖ បុរសម្នាក់​កំពុង​ធ្វើចត្តាឡីស័ក បាន​ចងកសម្លាប់ខ្លួន នៅ​បន្ទប់ទឹកក្នុងមណ្ឌលចត្តាឡីស័កអនុវិឡាល័យសាមគ្គីស្ថិតក្នុងក្រុមទី០៤ភូមិសាមគ្គីឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។

សមត្ថកិច្ច​បាន​បញ្ជាក់​អត្តសញ្ញាណ​សពមានឈ្មោះនី ម៉ាប់ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិសាំងរាំឃុំបវេលស្រុកបវេល។ ក្រោយពីទទួលពត៏មានភ្លាមៗ កំលាំងជំនាញបច្ចេកទេសវិឡាសាស្ត្រនិងពិនិត្យវិភាគទីកន្លែងកើតហេតុខេត្ត សហការជាមួយជំនាញស្រុក និងគ្រូពេទ្យបង្អែកស្រុកបវេល បានចុៈមកដល់កន្លែងកើតហេតុតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបំភ្លឺរបស់ឈ្មោះនី សារឿងភេទស្រីអាយុ៥៤ឆ្នាំមុខរបរធ្វើស្រែ ត្រូវជាបងស្រីបង្កើតសពបាន​ឲ្យ​ដឹង​ថា ជនរងគ្រោះត្រូវជាប្អូនប្រុស ក្រោយពីបានរៀបការរួចបាននាំគ្នាទៅរស់នៅរកស៊ីនៅឯភូមិភ្លើងឆេះ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង និង​បន្ត​នាំ​គ្នាទាំងប្រពន្ធកូនចេញ​ទៅ​ធ្វើការ​នៅ​ប្រទេសប្រទេសថៃរយៈពេលជាច្រើនឆ្នាំមកហើយ។អំឡុងខែមីនាឆ្នាំ២០២១ប្អូនប្រុសបានទូរស័ព្ទមក​ប្រាប់​ថា ត្រូវបានប្រពន្ធកូនបណ្ដេញចេញពីកន្លែងធ្វើការ ហើយក៏​សុំ​មក​រស់នៅឯស្រុកកំណើតវិញ។

រហូតដល់ថ្ងៃទី២២ខែមិនាឆ្នាំ២០២១ ក៏បានចេញមកពីប្រទេសថៃពេលមកដល់នាងខ្ញុំក៏បានយកទៅដាក់ក្នុងមណ្ឌលចត្តាឡីស័កនៅភូមិសាមគ្គីឃុំបវេលស្រុកបវេលខេត្តបាត់ដំបងហើយនាងខ្ញុំតែងតែនិយាយលួងលោមលើកទឹកចិត្តប្អូនរហូតមករហូតដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០២១វេលាម៉ោងប្រហែលប្រាំមួយជាងក៏មានគេទូរស័ព្ទមកប្រាប់ថាប្អូនប្រុសរបស់ខ្លួនបានចងកស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័ក។បើតាមនាងខ្ញុំជាបងស្រីសន្និដ្ឋានថាប្អូនប្រុសស្លាប់ព្រោះតែមានវិបត្តិផ្លូវចិត្តមិនមានករណីផ្សេងនោះទេ។

ចំណែកឈ្មោះមាន.ចិត្តភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិសាំងរាំងឃុំបវេលស្រុកបវេល ដែលត្រូវជាក្មួយបង្កើតជនរងគ្រោះបាន​ប្រាប់​ថ កន្លងមកខ្លួនក៏ធ្លាប់ដឹងថាពូរបស់ខ្លួននេះគាត់ធ្លាប់មានទំនាស់ក្នុងគ្រួសារដោយសារប្រពន្ធកូនបោះបង់ចោលនៅឯប្រទេសថៃ ទើបក្នុងអំឡុងខែមីនាឆ្នាំ២០២១ បានត្រឡប់មកស្រុកខ្មែរវិញក៏បានចូលទៅធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី៤ខែមីនាឆ្នាំ២០២១នៅវេលាម៉ោងជាង៦ព្រឹក ទទួលដំណឹងថាពូរបស់ខ្លួន បានចងកស្លាប់នៅកន្លែងមណ្ឌលធ្វើចត្តាឡីស័ក។

ក្រោយពីកំលាំងជំនាញនិងគ្រូពេទ្យពិនិត្យរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងក​ធ្វើអត្តឃាត មូលហេតុជនរងគ្រោះមានវិបត្តិផ្លូវចិត្ តស្របតាមការបំភ្លឺរបស់សាច់ញាតិទាំង២នាក់ខាងលើ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម