ព័ត៌មានជាតិ
គ្រូពេទ្យ ១៧ នាក់ ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ តេស្តលើកទីមួយ អវិជ្ជមាន
ក្រុមគ្រូពេទ្យចំនួន១៧នាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ទទួលបានលទ្ធផលតេស្តអវិជ្ជមានលើកទី១ និងកំពុងរង់ចាំលទ្ធផលជាលើកទី២ជាបន្តទៀត។
លោក វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ នៅរសៀលថ្ងៃទី០៤មេសានេះថា ក្រុមគ្រូពេទ្យចំនួន១៧នាក់ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ទទួលបានលទ្ធផលតេស្តលើកទី១អវិជ្ជមានហើយលើកទី២នៅមិនទាន់បានទទួលលទ្ធផលនៅឡើយទេ។

«ផ្ញើទៅយូរដែរហើយ៣ទៅ៤ថ្ងៃហើយ ព្រោះជាធម្មតាលើកទី២អីចឹងភាគច្រើនគេមិនទាន់ប្រញាប់មើលលទ្ធផលទេ ព្រោះបើទោះបីជាបានលទ្ធផល ក៏ត្រូវបន្តធ្វើចត្តាឡីស័កដដែល។ អ្វីដែលសំខាន់គេមើលអាថ្មីៗបន្ទាន់ៗ ដើម្បីចាប់យកអ្នកវិជ្ជមានឲ្យបានភ្លាមៗកុំឲ្យទៅចម្លងគេផ្សេងទៀត»។ លោកបញ្ជាក់យ៉ាងដូច្នេះ។
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងធ្វើការសន្និដ្ឋានថា ប្រសិនបើលទ្ធផលវិជ្ជមាននោះ ក្រសួងនឹងចេញភ្លាមៗមុនប្រកាសចេញជាផ្លូវការ ដើម្បីយកអ្នកទាំងនោះមកព្យាបាលទប់ស្កាត់ការចម្លងទៅអ្នកផ្សេងៗទៀត។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ខែមេសានេះ ខេត្តស្វាយរៀងមានអ្នកជំងឺឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន១០១នាក់ បញ្ជួនទៅព្យាបាលនៅភ្នំពេញ១នាក់ និងព្យាបាលជាសះស្បើយចំនួន២នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?