ព័ត៌មានជាតិ
ពិតជាមិនរួចខ្លួនទេ អ្នកក្លែងព័ត៌មានថា នាយឧត្តមសេនីយ៍ នេត សាវឿន ទទួលមរណភាព
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃអាទិត្យនេះ បានស្នេីដល់អង្គភាពជំនាញបើកការស៊ើបអង្កេត និងស្រាវជ្រាវលើករណី ដែលមានជនក្លែងព័ត៌មានថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួល មរណភាព និងបានអំពាវនាវកុំឲ្យមហាជនចែកចាយព័ត៌មានក្លែងក្លាយនេះបន្តទៀត ដើម្បីចៀសវាងបង្កការលំបាកក្នុងការស្រាវជ្រាវ និងអាចប្រឈមមុខចំពោះការអនុវត្តច្បាប់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់នៅលើលិខិតរបស់ខ្លួន ចុះថ្ងៃទី០៤ ខែមេសា នេះថា នៅលើបណ្ដាញសង្គម មានជនអគតិបានបង្កើតគណនីហ្វេសប៊ុកបង្ហោះរូបភាពកែច្នៃ និងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួលមរណភាព។
អ្នកនាំពាក្យបញ្ជាក់ថា ការផ្សព្វផ្សាយនេះ ផ្ទុយពីការពិតទាំងស្រុង ខណៈដែលបច្ចុប្បន្ននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានសុខភាពរឹងមាំ បាននិងកំពុងបញ្ជាដឹកនាំកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងប្រតិបត្តិការក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណ: និងសុវត្ថិភាពសង្គមជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងសង្រ្គាមកូវីដ-១៩ ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
ជាមួយគ្នានោះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសបដិសេធន៍ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត ដែលមិនត្រឹមតែប្រមាថដល់កិត្តិយស អាយុជីវិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ គឺថែមទាំងមានចេតនាបង្កភាពវឹកវរក្នុងជួរកងកម្លាំងនគរបាលជាតិ និងធ្វេីឱយប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមទៀតផង ហើយបានថ្កោលទោសដាច់អហង្ការការចំពោះទង្វេីទុច្ចរិតគ្មានវិចារណញាណរបស់ជនអគតិទាំងនោះ និងស្នេីដល់អង្គភាពជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនល្មេីស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ឲ្យ សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម កុំយល់ច្រឡំ និងអំពាវនាវកុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះ ដើម្បីចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់នាយកដ្ឋានជំនាញ និងអាចប្រឈម មុខចំពោះការអនុវត្តគោលការណ៍ជំនាញរបស់មន្ត្រីអនុវត្តច្បាប់៕
អត្ថបទ៖ កោះកែវ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់