ព័ត៌មានជាតិ
មន្ត្រីរាជការ ខេត្តបន្ទាយមានជ័យ ប្រារព្ធបុណ្យឯករាជជាតិ លើកទី៦៧
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ខេត្តបន្ទាយមានជ័យ បានធ្វើពិធីខួបអនុស្សាវរីយ៍ លើកទី៦៧ នៃបុណ្យឯករាជជាតិ ៩វិច្ឆិកា(៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២០) នៅព្រឹក ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។
លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានចាត់ទុកថ្ងៃនេះថា ជាថ្ងៃមួយពោរពេញទៅដោយក្ដីសោមនស្ស រីករាយ ព្រោះជាឱកាសពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៧ ។លោកលើកឡើងថា ទិវាបុណ្យជាតិនេះ បានបញ្ជាក់ពីមោទនភាពជាតិ សម្រាប់សិទ្ធសេរីភាព អធិបតេយ្យភាព បូរណភាព ទឹកដីពេញលេញ បរិបូរណ៍ ចេញពីនឹមត្រួតត្រារបស់អាណានិគមបារាំង ដែលធ្លាប់ត្រួតត្រា កម្ពុជា ជិត១០០ឆ្នាំនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងក្រោមបូជនីយកិច្ចតស៊ូទាមទារឯករាជរបស់អតីតព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ។

លោក អ៊ុំ រាត្រី បានថ្លែងទៀតថា ពិតមែនតែដំណាក់កាលនេះ បានកន្លងទៅយូរក៏ពិតមែនតែសម្រាប់កូនខ្មែរគ្រប់រូបនៅតែចងចាំ និងសូមឧទ្ទិសឲ្យកម្មវិធីដ៏មានសារៈសំខាន់នេះ ជាសក្ខីភាពតំណាងឲ្យភាពសុខក្សេមក្សាន្ត សម្បូរសប្បាយ ថ្កុំថ្កើង រុងរឿង ដល់កុលបុត្រ កុលធីតាខ្មែរ គ្រប់ជំនាន់។

លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា បុណ្យឯករាជជាតិលើកទី៦៧ នាឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្របវិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ ៕
វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ