ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធ បានទៅពិនិត្យជំងឺ នៅគ្លីនិកវេជ្ជបណ្ឌិតមួយក្នុងខេត្តកំពង់ឆ្នាំង សូមទៅពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១៦និង ៣៣នាទី ល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធចូលទៅពិនិត្យជំងឺ និងទិញថ្នាំនៅគ្លីនិកលោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ នៅផ្សារក្រោម សូមរួសរាន់ ដើម្បីមកពិនិត្យសំណាក់នៅមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់ ដោយសារតែមានករណីអ្នកកើតកូវីដ១៩ បានចូលទៅព្យាបាលនៅទីនោះ កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក បុរសដែលមានវិជ្ជមានកូវិដ១៩ ពិនិត្យសំណាក់ឃើញនៅលើកទី២។

របាយការណ៍របស់មន្ទីរពេទ្យខេត្ត តាមការសាកសួរ បុរសនេះ ចាប់មានសញ្ញាក្អក និង ពិបាកដកដង្ហើម នៅថ្ងៃអាទិត្យទី ២៨ ខែមីនា ឆ្នាំ២០២១ ម៉្លេះ លុះព្រឹកថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃចន្ទ ទី២៩ ខែឆ្នាំដដែល វេលាម៉ោង ៤ព្រឹក គាត់ក៏បានជិះម៉ូតូម្នាក់ឯកមកកាន់ខេត្តកំពង់ឆ្នាំងឯផ្ទះរបស់គាត់ នៅ ភូមិម៉ុងបារាំង សង្កាត់ម្នេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅម៉ោង៦៖៣០នាទីព្រឹក។
នៅម៉ោង ៨៖០០ គាត់បានធ្វើដំណើរមក កាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងជាមួយភរិយារបស់គាត់ ដោយម៉ូតូរៀងៗខ្លួន។ បន្ទាប់ពីបានធ្វើតេស្តរួច ម៉ោង៩៖៣០ គាត់បានត្រឡប់ទៅផ្ទះវិញ លុះមកដល់យប់ ម៉ោង ៧ ថ្ងៃខែដដែល គាត់បានជិះម៉ូតូកង់បី (09771762) ទៅពិនិត្យព្យាបាលជំងឺនៅបន្ទប់ ពិគ្រោះព្យាបាលជំងឺ វេជ្ជបណ្ឌិត ប៉ុល ប៊ូ ដោយបានព្យូសេរ៉ូម និង បើកថ្នាំមួយចំនួនទៅលេបឯផ្ទះ។
លុះព្រឹកថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃ អង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ បុរសនោះ បានទៅពិនិត្យព្យាបាលជំងឺនៅបន្ទប់ពិនិត្យព្យាបាលជំងឺវេជ្ជបណ្ឌិត ប៉ុល ប៊ូ ម្តងទៀត ដោយបានព្យួរសេរ៉ូម និង ប្រើប្រាស់ថ្នាំលេប ហើយត្រលប់មកផ្ទះវិញដោយម៉ូតូកង់បីដដែល។ លុះថ្ងៃបន្តិច នៅម៉ោង ១១និង០០ នាទីព្រឹក គាត់ ក៏បានធ្វើដំណើរតាមម៉ូតូកង់បីដដែលមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសារអាការៈកាន់តែធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា មានអ្នកពាក់ព័ន្ធ២គ្រួសារ (ទី១ គឺបុរសរត់តុៗ ដែលបាននាំបុរសមានវិជ្ជាមានកូវីដទៅជាបាលនៅគ្លីនិកលោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ នៅផ្សារក្រោម) ទី០២ លោក ប៉ុល ប៊ូ និងក្រុមគ្រួសាររបស់លោក) ចំណែកឯក្រុមគ្រួសាររបស់បុរសដែលមានវិជ្ជមានកូវីដ១៩មានចំនួន ០៤នាក់ទាំងរូបគាត់។
នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះអាជ្ញាធរខេត្ត សមត្ថកិច្ច និងក្រុមគ្រូពេទ្យកំពុងតែនាំយកអ្នកដែលពាក់ព័ន្ធផ្ទាល់ជាច្រើននាក់ ដើម្បីយកមកធ្វើចត្តាឡីស័កនឹងយកសំណាកបន្ទាន់។

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ