ព័ត៌មានជាតិ
ភ្លៀងកក់ខែ១មេ បានបំផ្លាញផ្សារធំមួយ នៅក្រុងប៉ោយប៉ែត និងរងរបួសមនុស្ស៥នាក់
ភ្លៀងកក់ខែ១មួយមេ ដ៏ធំអមដោយខ្យល់កន្ត្រាក់ បានបំផ្លាញផ្សារធំមួយកន្លែងជាប់អគារកាស៊ីណូប៉ារ៉ាមែកទល់មុខផ្សាររាត្រីបាញ់ទឹក និងផ្សារដើមស្រល់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំថ្ងៃសែនឆេងម៉េង ក្នុងនោះមានមនុស្ស របួសមនុស្ស៥ កាលពីម៉ោង៤ដល់ជាង៥ល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
ពលរដ្ឋនិងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ខ្យល់កន្ត្រាក់ដ៏ខ្លាំងហើយបុកបក់បំប៉ើងកញ្ឆក់កញ្ឆែង ដែលជ្រៀតចូលមកជាមួយភ្លៀងកក់ខែស៊ីពេលជាង១ម៉ោងនោះ បានបំផ្លាញរោងដែលរឹងមាំនៃផ្សារខាងលើ ដែលមានតម្លៃខូចខាតយ៉ាងច្រើន។ កន្លែងទំនិញលក់ដូរ ក៏របើក ខូចខាតយ៉ាងដំណំដែរ។ ក្នុងនោះក៏បង្កឲ្យមានមនុស្ស៥នាក់រងរបួសផងដែរ ហើយក្រុមគ្រួសារនិងគ្រូពេទ្យបាននិងកំពុងសង្គ្រោះព្យាបាលភ្លាមៗ។ ក្រោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចប់ហើយ លោម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងបានចុះពិនិត្យជាមួយម្ចាស់ផ្ទះនិងអាជីវករ ដើម្បីប៉ាន់ប្រមាណតម្លៃខូចខាតនិងរកវិធីជួសជុលឡើងវិញ។




សូមរំលឹកថា នេះជាគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ត្រាក់លើកទី២ ហើយ។ លើកមុនបាន កើតឡើងកាលពីខែកុម្ភៈឆ្នាំ២០២១ ដែលបង្កខូចខាត អគារ រោង និងលំនៅឋានពលរដ្ឋ មួយចំនួនផងដែរ ៕




អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ព្រះសង្ឃ១អង្គគង់នៅវត្តសារ៉ាវ័ន្តសុគត ដោយសារកើតជំងឺលើសឈាម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ