Connect with us

ព័ត៌មានជាតិ

ឆេះ​ឃ្លាំងដាក់អីវ៉ាន់​គ្រឿងសំណង់និងកន្លែងកម្មករស្នាក់នៅផ្អើល​សមត្ថកិច្ចអន្តរាគមន៍ទាំងយប់

បានផុស

នៅ

​ឃ្លាំងដាក់​អីវ៉ាន់​គ្រឿងសំណង់ និងកន្លែងកម្មករស្នាក់នៅ មួយកន្លែង​ត្រូវបានអគ្គិភ័យឆាបឆេះ​ បង្ករ​ការភ្ញាក់ផ្អើល​ដល់ព្រជាពលរដ្ឋ និងសមត្ថកិច្ច​ចេញរថយន្ដ​ពន្លត់អគ្គិភ័យជួយអន្តរាគមន៍ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ នៅ​ផ្លូវ​លេខ​៣៥០ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមការរៀបរាប់ពី​កម្មករ​ស្នាក់នៅ​ទីនោះ​បានឲ្យដឹងថា នៅមុន​ពេល​កើត​ហេតុ​ ខណៈ​ពួកគាត់​កំពុង​សម្រាក​នៅ​ជាន់ខាងក្រោម​ ក៏មានធំក្លិន​ផ្សែងចេញ​មកពី​ជាន់​ខាង​លើ ទើប​នាំគ្នា​ឡើ​ង​ទៅ​មើល ​ក៏​ឃើញ​មាន​អណ្តាត​ភ្លើង ឆេះ​សម្ភារ​ដែល​ទុកចោល។ ភ្លាមៗនោះ​ក៏​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ និង​ខ្លះទៀត​រត់ចេញ​មក​ខាងក្រៅ​ស្រែក​ឲ្យ​គេ​ជួយ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ភ្លាមៗ​។

ប្រភព​ដដែល​បាន​បន្តទៀតថា ទីតាំង​ខាង​លើគឺជា​ឃ្លាំង​សម្រាប់​ទុក​អីវ៉ាន់​គ្រឿងសំណង់​ និង​កម្មករ​ស្នាក់នៅ​។

សមត្ថកិច្ច​ផ្នែក​ពន្លត់អគ្គីភ័យ​បាន​ឲ្យ​ដឹងថា រថយន្ត​ជាច្រើន​គ្រឿង​បានចេញ​មកជួយ​អន្តរាគមន៍​ក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៨​គ្រឿង​ ​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​៤​គ្រឿង ទើបគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង ។

តាមការបញ្ជាក់ពីសមត្ថកិច្ច​បានឲ្យដឹងថា ​មូល​ហេតុដែល​កើតមាន​អគ្គីភ័យឆាបឆេះ​ឃ្លាំង​នេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ ហើយ​ក្នុង​ហេតុ​ការ​នោះដែ​រមិនបណ្ដាលមាន​មនុស្ស​រងរបួស​នោះ​ទេ ខូចខាត​តែ​សម្ភារ​មួយចំនួន​តែប៉ុណ្ណោះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម