ព័ត៌មានជាតិ
ពីព្រឹកដល់យប់អាធ្រាត្ររថយន្តពេទ្យចុះមកដឹកអ្នកជំងឺកូវីដចេញពីខណ្ឌទួលគោក ៧ ករណី
បើយោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោក បានរាយការណ៍ពីការសម្របសម្រួលដល់ក្រុមគ្រូពេទ្យចុះមកដឹកអ្នកឆ្លងកូវីដក្នុងមូលដ្ឋាន ទៅព្យាបាលនៅមន្ទីរពេទ្យ។
ករណីទីមួយ៖ នៅវេលាម៉ោង០០និង១០នាទីយប់ ចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ គណបញ្ជាការឯកភាពខណ្ឌទួលគោក បានសហការជាមួយក្រុមគ្រូពេទ្យចុះមកយកអ្នកជម្ងឺវិជ្ជមានកូវីដ-១៩ ឈ្មោះ អ៊ូច ម៉ុល ភេទ ប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅក្រុមហ៊ុន navy garment ផ្លូវកម្ពុជាក្រោម (ស្ពានអាកាស៧មករា) សង្កាត់ទឹកល្អក់ទី១ យកទៅព្យាបាល។

ករណីទីពីរ៖ នៅវេលាម៉ោង១៧និង៤០នាទីថ្ងៃទី០៤ ខែ០៤ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយកអ្នកជំងឺ០១នាក់ ភេទប្រុស នៅចំណុចផ្ទះលេខ១០A ផ្លូវ៥២៨ ភូមិ២សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក។

អ្នកជំងឺឈ្មោះ ភោគ គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងចក្រម៉េង អៀង ស្នាក់នៅទីតាំងខាងលើ។
ករណីទី៣៖ នៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី០៤-០៤-២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយកអ្នកជំងឺ០១នាក់ ភេទស្រី នៅចំណុចផ្ទះលេខ១៨៧ ផ្លូវ២៥៣ ភូមិ២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកដែលមានផ្ទុកកូវីដ។

អ្នកជំងឺឈ្មោះកាំង មុំ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅផ្សារអូឬស្សី ស្នាក់នៅទីតាំងខាងលើ។
ករណីទី ៤៖ នៅវេលាម៉ោង១៧និង២០នាទីថ្ងៃទី០៤-០៤-២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌបានចុះមកយកអ្នកជំងឺ០២នាក់ ភេទស្រី នៅចំណុចផ្ទះលេខ២៦ ផ្លូវ២២១ភូមិ៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកដែលមានផ្ទុកកូវីដ។

1/អ្នកជំងឺឈ្មោះ ផុន ស្រីយ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅផ្សារអូឬស្សីស្នាក់នៅទីតាំង។
2/ខាងលើ។អ្នកជំងឺឈ្មោះ សារឿន ម៉ាឡែន ភេទស្រីអាយុ២១ឆ្នាំ មុខរបរ អ្នកកត់ឆ្នោត ស្នាក់នៅកន្លែងទីតាំងខាងលើ។
ករណីទី ៥៖ នៅវេលាម៉ោង១៩និង៥៥នាទីង្ងៃទី០៤-០៤-២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី ខាងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះយកអ្នកជំងឺ០១នាក់ ភេទប្រុស០១នាក់ នៅចំណុចផ្ទះលេខ៣៨ផ្លូវ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ករណីពាក់ព័ន្ធជាមួយនឹងអ្នកជំងឺឈ្មោះធាម បញ្ញារិទ្ធ (ផ្ទុកកូវីដ)។

អ្នកជំងឺឈ្មោះ ស៊ូ សុខា ភេទប្រុស អាយុ ៤៨ឆ្នាំ ។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ។
ករណីទី ៦៖ នៅវេលាម៉ោង២០និង១៥នាទីង្ងៃទី០៤-០៤-២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពី ខាងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះយកអ្នកជំងឺ០៣នាក់ ប្រុស០១នាក់ នៅចំណុចផ្ទះលេខ២៨ ផ្លូវ៣១៧ ភូមិ៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ករណីពាក់ព័ន្ធជាមួយអ្នកជំងឺឈ្មោះធាំ្ធ បញ្ញារិទ្ធ (ផ្ទុកកូវីដ)។

អ្នកជំងឺឈ្មោះ៖
1-ស៊ូ សុខា ភេទប្រុស អាយុ៤៨ឆ្នាំ
2-កើត សេដា ភេទស្រី អាយុ៤៦ឆ្នាំ
3-ពៅ សាវាថ ភេទស្រី អាយុ២៨ឆ្នាំ
ករណីទី ៧៖ នៅយប់ថ្ងៃ ៤ ខែមេសា វេលាម៉ោង ១០និង៣០ នាទី គណបញ្ជាការឯកភាពខណ្ឌ បានចុះមកផ្ទះជួល លេខ ១៤១ ផ្លូវ១៣២ សង្កាត់ ទឹកល្អក់ទី១ ដែលមានឈ្មោះ សេី រតនា ភេទស្រី វិជ្ជមានកូវុិដ១៩ បានមកស្នាក់នៅជាមួយអុំស្រី និងចៅម្នាក់។

ក្រុមការងារបានហ៊ុំព័ទ្ធមិនអោយចេញចូល រង់ចាំការមកយកសំណាកព្រមជាមួយនោះ ក៏បានណែនាំប្រជាជនអោយអនុវត្តវិធានសុវត្ថិភាព ៣ការពារ ៣កុំ ផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?