ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃសមត្ថកិច្ចឃាត់យានយន្ត១៦៥គ្រឿងនិងម្ចាស់ដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ
លោក វរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥ ខែមេសានេះថា ក្នុងរយៈពេល៣ថ្ងៃនេះ ពោលគឺគិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចឃាត់យានយន្តដែលល្មើសនឹងបម្រាមគោចរចំនួន១៦៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៤៨គ្រឿង និងរថយន្តចំនួន២៧គ្រឿង។

លោកបានបន្តថា ម៉ូតូនិងរថយន្តទាំង១៦៥គ្រឿងនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅតាមអធិការដ្ឋានខណ្ឌនីមួយៗរយៈបេល១៤ថ្ងៃទើបប្រគល់ជូនម្ចាស់វិញ។ ចំណែកអ្នកបើកបរល្មើសនឹងបម្រាមគោចរត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ ដោយមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអាជ្ញាធរមូលដ្ឋាន។
លោកបានបន្តទៀតថា ក្នុងចំណោម១៦៥គ្រឿងនោះ សមត្ថកិច្ចបានឃាត់នៅថ្ងៃទី០២ ខែមេសាបានចំនួន៧៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦៥គ្រឿង និងរថយន្តចំនួន៨គ្រឿង។ នៅថ្ងៃទី០៣ខែមេសាចំនួន៨២គ្រឿង ក្នុងនោះម៉ូតូ៦៩គ្រឿង និងរថយន្តចំនួន១៣គ្រឿង និងថ្ងៃទី០៤ ខែមេសាចំនួន១០គ្រឿង ក្នុងនោះមានម៉ូតូចំនួន៤គ្រឿង និងរថយន្តចំនួន៦គ្រឿង។

យ៉ាងណាក៏ដោយអ្នកនាំពាក្យនោះបានបន្ថែមថា ប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីបម្រាមគោចរនេះ ហើយបានចូលរួមគោរព និងសហការបានយ៉ាងល្អដោយមិនចេញពីផ្ទះបើមិនមានការចាំបាច់ ។មានតែប្រជាពលរដ្ឋចំនួនតិចតួចបំផុត ដែលល្មើសនឹងបម្រាមគោចរនេះ។
លោកសង្ឃឹមជឿជាក់ថា ចាប់ពីយប់នេះទៅ និងបន្តបន្ទាប់ទៀត បងប្អូនប្រជាពលរដ្ឋនឹងអនុវត្តតាមបម្រាមគោចរនេះ ជាពិសេសចំនួនអ្នកល្មើសនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី១៩ ។

គួរបញ្ជាក់ថា វិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ មានរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី០១ ខែមេសានេះ រហូតដល់ថ្ងៃទី១៤ ខែមេសាឆ្នាំ២០២១៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក