ព័ត៌មានជាតិ
ឪពុកចុង អារ.ក កូនពីខាងក្រោយ បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីមនុស្សឃាតដោយចេតនា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទីទៀបភ្លឺ នៅបន្ទប់ផ្ទះជួលម្តុំខាងក្រោយសាលារៀនបន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិជ្រៃធំ ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវជាឪពុកចុង បានយកកាំបិត បុ័នតោ អារ.ក កូនពីខាងក្រោយ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា (ជនសង្ស័យត្រូវជាឪពុកចុង)។


បើតាមការឲ្យដឹងពីស្ត្រីជាម្តាយរបស់ជនរងគ្រោះឈ្មោះ ឌឿ សុផា ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរ រស់នៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា ខណៈពេលដែលកំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក ពេលស្ទុះមកមើល ក៏ឃើញប្តីកំពុងកាន់កាំបិតអារ.ក កូន ដែលដេកផ្កាប់មុខនៅលើគ្រែ ហើយក៏ស្រែកឲ្យគេជួយ និងយកកូនទៅពេទ្យ។ ចំណែកឯ ជនសង្ស័យបានជិះកង់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ ហើយធ្វើតេស្តរកសារធាតុញៀន គឺវិជ្ជមាន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
សូមចុចអាន៖ តុលាការខេត្តកំពត សម្រេចបញ្ជូនខ្លួនបុរសម្នាក់ទៅពន្ធនាគារ ពាក់ព័ន្ធពីបទឆបោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ