ព័ត៌មានជាតិ
ជនជាតិចិនរស់នៅម្តុំវាលវង់ បានស្លាប់ដោយសារកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា បុរសជនជាតិជនជាតិចិនម្នាក់ទៀតអាយុ ៤២ឆ្នាំរស់នៅអគារថៅវើស្ថិតនៅសង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវី១៩នៅថ្ងៃទី៤ខែមេសាឆ្នាំ២០២១វេលាម៉ោង១០យប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

តាមរបាយការណ៍មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បុរសជនជាតិជនជាតិចិននោះបានរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅថ្ងៃទិ២៧ខែមីនាឆ្នាំ២០២១ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃដដែល។
ប៉ុន្តែដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម។ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបានហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ឡើងៗដែលបណ្ដាលឱ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៤ខែមេសាឆ្នាំ២០២១វេលាម៉ោង១០យប់។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបុរសជនជាតិចិនអាយុ៤២ ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារខ្សោយសួតធ្ងន់ធ្ងរនិងរលាកសួតសងខាងដោយសារជំងឺកូវីដ១៩។
នេះជាករណីទី២១ហើយនៅប្រទេសកម្ពុជាដែលមានករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០។
កុម្ភៈនៃអ្នកជំងឺកូវីដ១៩សរុបទូទាំងប្រទេសចំនួន២៧៥២ នាក់ អ្នកជាសះស្បើយចំនួន១៧៤៧ នាក់និងអ្នកកំពុងព្យាបាលចំនួន៩៧៩ នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង