ព័ត៌មានជាតិ
ពលករខ្មែរជាង ៣ពាន់នាក់ចូលមកប្រទេសវិញតាមច្រកអូស្មាច់មុនចូលឆ្នាំខ្មែរ
ពលករខ្មែរជាង ៣០០០ នាក់បានចូលកមកម្ពុជាវិញជាបន្តបន្ទាប់ ដើម្បីជួបជុំគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានប្រាប់ថា ក្នុងមួយថ្ងៃយ៉ាងហោចណាស់មានពលករពី១០០ ទៅ២០០ នាក់បានវិលត្រលប់ចូលមកតាមច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីត្រៀម ជួបជុំគ្រួសារនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនា១០ថ្ងៃខាងមុខ។
នៅចំពោះមុខនៃពិធីបុណ្យចូលឆ្នាំខ្មែរ លោកឌី រ៉ាដូ អះអាងថា អាជ្ញាធរនឹងមិនទាន់ពិចារណាលើការរឹតត្បិតចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងខេត្តនោះទេ ទោះបីជាចំនួនពលករសម្រុកមកកម្ពុជាវិញនៅតែមានបន្តក្តី។ ក៏ប៉ុន្តយ៉ាងណា លោកអភិបាលរងខេត្តនេះ អាជ្ញាធរនៅតែអប់រំណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលបុណ្យចូលឆ្នាំខ្មែរតែម្តង។
គួរជម្រាបជូនថា រាប់ចាប់តាំងពីមានការផ្ទុះការរកឃើញមានឆ្លងជំងឺកូវីដ១៩នៅខេត្តសាមុតសាខន ប្រទេសថៃកាលពីថ្ងៃទី០៣ធ្នូ២០២០មកពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានសម្រុកចូលមកកម្ពុជាវិញជាប្រចាំ។
តាមតួលេខពីខេត្តឧត្តរមានជ័យ ខេត្តបានទទួលពលករខ្មែរប្រមាណជាង១ម៉ឺននាក់ ចូលមកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនអូស្មាច់ ក្រោយមានព្រឹត្តិការណ៍កូវីដជាសហគមន៍នៅប្រទេសថៃ៕
អត្ថបទ៖ចាន់ ធី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ