Connect with us

ព័ត៌មានជាតិ

បុរសនិងស្ត្រីជាសង្សាអត់មាន លុយទិញថ្នាំជក់បែកគំនិតលួចម៉ូតូបាន២គ្រឿង ត្រូវនគរបាលឃាត់ខ្លួន

បានផុស

នៅ


បុរសនិងស្ត្រីជាសង្សានឹងគ្នាអត់មានលុយទិញថ្នាំជក់បែកគំនិតលួចម៉ូតូ ត្រូវកំលាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនបាននៅព្រឹក ថ្ងៃទី៥ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថាសង្ស័យទាំង២ នាក់មានឈ្មោះសេង ឌីណា ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្នាក់នៅមិនពិតប្រាកដនិង ម្នាក់ទៀតឈ្មោះ លៀម ចាន់នី ភេទ ស្រី អាយុ២៥ ឆ្នាំ រស់នៅភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាំង២នាក់ជាសង្សានិងគ្នា ហើយជាអ្នកជក់ថ្នាំញៀនយ៉ាងសកម្មទៀតផង។ 

លោកព្រហ្ម ប៊ុនធឿនបានឲ្យដឹងទៀតថាឈ្មោះសេង ឌីណា នៅថ្ងៃទី២ ខែមេសា បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១S. ៣៦២៨ នៅចំណុចតូបកាត់សក់ខាងលិចរបងវត្តព្រះពន្លា ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ របស់ឈ្មោះ សរ ប៊ុនខឹម ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ពេលម្ចាស់ទុកម៉ូតូមុខតូបកាត់សក់រួចដើរចូលទៅកាត់សក់។ ក្រោយពីបាត់ម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យផែនព្រហ្មទណ្ឌកំរិតស្រាល។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់ការិយាល័យជំនាញនិងកម្លាំងនគរបាលផ្នែកយុត្តិធម៌ក្រុងសិរីសោភ័ណនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លា ធ្វើស្រាវជ្រាវមើលតាមកាម៉ារ៉ាសុវត្ថិភាព ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣ខែមេសា នៅចំណុចផ្លូវលំខេត្តលេខ៦ ផ្ទះសំណាក់យីហោ ជាយក្រុង ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ហើយនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងដកហូតបានម៉ូតូចំនួន២គ្រឿងជាម៉ូតូដែលគេលួចបាន ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១S. ៣៦២៨ ម្ចាស់ឈ្មោះ សរ ប៊ុន ខឹម ភេទប្រុសអាយុ៧៨ឆ្នាំ នៅភូមិពញរៃប្ញស្សី ​សង្កាត់ព្រះពន្លានិង១គ្រឿងទៀតម៉ាក ហុងដាឌ្រី សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ កាំបន្ទះខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១E.៤៦៩៨ មានម្ចាស់ឈ្មោះសារឿង សុធី ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថាក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូទាំង២គ្រឿងនេះពិតប្រាកដ។ ផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕


អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម