ព័ត៌មានជាតិ
សមត្ថកិច្ចត្រៀមអនុវត្តផ្លូវច្បាប់លើកូនស្រីអ្នករត់ម៉ូតូកង់បី រារាំងមិនឲ្យសមត្ថកិច្ចយកឪពុកទៅធ្វើចត្តាឡីស័ក
នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ច និងក្រុមគ្រូពេទ្យបានចុះទៅយកបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឈ្មោះ ពិន បូរ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ សោម ឡូ មានវិជ្ជមានកូវីដ-១៩ ដែលត្រូវបានរកឃើញកាលពីថ្ងៃទី៤ ខែមេសា ម្សិលមិញនេះ ដើម្បីយកទៅធ្វើចត្តាឡីស័ក និងយកសំណាកទៅធ្វើតេស្តរកមេរោគកូវីត-១៩។ ប៉ុន្តែឈ្មោះ ពិន បូរ ដែលជាអ្នករត់កង់បី មិនបានទៅតាមការអញ្ជើញរបស់សមត្ថកិច្ច និងក្រុមគ្រូពេទ្យនោះឡើយ។

លោក ឆាយ ខែមរ័ត្ន អធិការក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមេសានេះថា នៅព្រឹកនេះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យ បានយករថយន្តទៅនាំយកឈ្មោះ ពិន ប៉ូរ ជាអ្នករត់កង់បី ដែលពាក់ព័ន្ធជាមួយនឹងឈ្មោះ សោម ឡូ ដែលមានវិជ្ជមានកូវីដ-១៩។ ដំបូងឡើយឈ្មោះ ពិន ប៉ូ យល់ព្រមសហការមកជាមួយសមត្ថកិច្ច និងគ្រូពេទ្យ តែនៅក្នុងប្រតិបត្តិការនោះ កូនស្រីរបស់ឈ្មោះ ពិន ប៉ូរ បានប្រកែកជាមួយក្រុមសមត្ថកិច្ច ដោយមិនអនុញ្ញាតឲ្យយកឪពុករបស់គេចេញពីផ្ទះ និងបានអះអាងថាឪពុករបស់គេគ្មានឈឺអីទេ និងបើយកគាត់ទៅគឺមិនមានអ្នកមើលប្អូនៗរបស់គេនៅផ្ទះទេ។

លោក ឆាយ ខេមរ័ត្ន បានបញ្ជាក់ឲ្យដឹងនៅម៉ោង១៤និង២០នាទីរសៀលថ្ងៃទី៥ ខែមេសានេះទៀតថា ការបញ្ជារបស់ថ្នាក់លើ សមត្ថកិច្ចត្រូវដកថយមួយរយៈសិន ដើម្បកសាងឯកសារតាមនីតិវិធីច្បាប់ នឹងត្រូវអនុវត្តបន្តនីតិវិធីនៅល្ងាចថ្ងៃទី៥ខែមេសានេះ ប្រសិនបើបុគ្គលជាកូនបុរសខាងលើនៅតែរារាំងសមត្ថកិច្ចនោះ សមត្ថកិច្ចនឹងអនុវត្តច្បាប់ ដោយត្រូវនាំខ្លួនបុគ្គលជាអ្នករត់ម៉ូតូកង់បីយកទៅធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល ។ ចំណែកអ្នករារាំងសមត្ថកិច្ចនឹងត្រូវឃាត់ខ្លួនអនុវត្តនីតិវិធីច្បាប់ ៕
អត្ថបទ ៖ ឈៀងថារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់