ព័ត៌មានជាតិ
ចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវចុះប្រគល់ផ្ទះជូនក្មេងស្រីរងគ្រោះ ដោយសារភ្លើងឆេះ នៅស្រុកត្រាំកក់
នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ បានចុះទៅប្រគល់ផ្ទះ អំណោយ រួមទាំងថវិកាមួយចំនួន ដល់គ្រួសារក្មេងស្រីភ្លើងចេះផ្ទះ នៅស្រុកត្រាំកក់ ខេត្តតាកែវ។
ដោយក្ដីអាណិតអាសូរចំពោះគ្រួសារក្មួយស្រី ដែលមានជំងឺប្រចាំកាយតាំងពីកំណើត ជួបគ្រោះអកុសលដោយភ្លើងឆេះផ្ទះខ្ទេចគ្មានសល់កាលពីពេលថ្មីៗនេះ ក្រោមការចង្អុលបង្ហាញ ពី លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ បានចាត់ឲ្យ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ និងលោក អេង ប៉ជាក អនុប្រធាន នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងប្រគល់ផ្ទះថ្មីមួយខ្នង ដែលទើបសាងសង់រួច ជូនគ្រួសារ ប្អូនស្រី រួន មាលី អាយុ១២ឆ្នាំ ដែលមានជំងឺពង បែក របកពេញខ្លួនតាំងពីកំណើត ស្ថានភាពគ្រួសារជីវភាពក្រីក្រ ជួបគ្រោះអកុសល ដោយត្រូវភ្លើងផ្ទះអស់គ្មានសល់ ស្ថិត ក្នុងភូមិត្រពាំងក្រទ្បាញ់ ឃុំអូរសារាយ៍ ស្រុកត្រាំកក់ ។



ឆ្លៀតក្នុងឱកាសនោះ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត ក៏បានធ្វើណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យពួកគាត់បាន យល់ដឹង កាន់ច្បាស់ អំពីវិធីសាស្ត្រក្នុងការការពារខ្លួន ឲ្យជៀសផុតពីជំងឺឆ្លង ដ៏កាចសាហាវ កូវីដ១៩មួយនេះ ព្រមទាំងធ្វើការផ្សព្វផ្សាយពីប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការពារ ៣កុំ ៣ការពារ ដោយសូមឲ្យបងប្អូនទាំងអស់ត្រូវ ចូល រួមអនុវត្តឲ្យបានខ្លាំងក្លាបន្ថែមទៀត ដោយទម្លាប់ធ្វើអនាម័យឲ្យបានស្អាតជាប្រចាំ រក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស កុំទៅកន្លែងដែល មានការប្រមូលផ្តុំគ្នាច្រើន ហើយមួយវិញទៀត ប្រសិនបើពុំមានការចាំបាច់អ្វីទេនោះ សូមកុំចេញទៅណាអី ហើយត្រូវអនុវត្តការលាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែលឲ្យបានស្អាតជានិច្ច ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលបន្តបាននៃជំងឺកូវីដ១៩នេះ ទៅក្នុងសហគមន៍យើងរស់បានឲ្យសោះ។


សូមបញ្ជាក់ផងដែរ ការសង់ផ្ទះជូនគ្រួសារខាងលើនេះ ដោយ មានគំនិតផ្តួចផ្តើមពីលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ និងមានការជួយឧបត្ថម្ភជាថវិកាពីលោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្ត និងសប្បុរសជនជាច្រើននាក់តាមរយៈលោក ដែលបានជួយជាថវិកាផងដែរ។ ជាមួយគ្នានោះដែរ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត ក៏បានផ្តល់ជាអំណោយជូនដល់គ្រួសារប្អូនស្រី រួន មាលី ដោយក្នុងរួមមាន៖ ផ្ទះថ្មីមួយខ្នង មានតសំយាបមុខក្រោយ គ្រែចំនួន១ ខ្នើយ២ ភួយ១ មុង១ កន្ទេល១ ម៉ាស១ប្រអប់ អង្ករ១០០ គីឡូក្រាម ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ០២យួរ ត្រីខ២យួរ ប៊ីចេង០២កញ្ចប់ធំ ខ្ទឹមស ២គីឡូ ស្ករស៤គីឡូ ទឹកសុទ្ធ ២០យួរ មី០២កេស និងអំបិល២គីឡូ រួមជានឹងថវិកា៤០០.០០០ ម៉ឺនរៀល និងជូនកម្លាំងសមត្ថកិច្ច២០០០០០រៀល ជូនប្រជាការពារនិងមេភូមិ ២០០០០០រៀលផងដែរ ៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ នេះឈ្មោះលម្អិតអាជីវករផ្សារអូរឫស្សីទាំងអស់ឆ្លងកូវីដ បងប្អូនប៉ះពាល់ ទៅធ្វើតេស្តភ្លាម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ