ព័ត៌មានជាតិ
ជនបរទេសម្នាក់ធ្វើដំណើរដោយថ្មើរជើងពីភ្នំពេញដល់ខេត្តបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួន
បាត់ដំបង ៖ ជនបរទេសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចទទួលបន្ទុកផែនការងារអន្តោប្រវេសន៍នៃស្នងការខេត្តបានរៀបចំឯកសារបញ្ជូនទៅកាន់នាយកដ្ឋានជំនាញអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ក្រោយពីជនបរទេសរូបនេះត្រូវបានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃតាមការណែនាំពីក្រសួងសុខាភិបាល។
សមត្ថកិច្ចឲ្យដឹងថា ជនបរទេសម្នាក់ដែលត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍មានឈ្មោះPinhede.Herveភេទប្រុស អាយុ៦៣ឆ្នាំ ជាជនជាតិបារាំង។
សមត្ថកិច្ចបន្តថា ជនបរទេសម្នាក់ខាងលើ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីបានជួបប្រទះជនបរទេសខាងលើកំពុងធ្វើដំណើរដោយថ្មើរជើងក្នុងមូលដ្ឋានហើយនៅពេលសាកសួរជនបរទេសរូបនេះបានប្រាប់ថា រូបខ្លួនជាអ្នកទេសចរណ៍ដើរពីភ្នំពេញមកដល់ខេត្តបាត់ដំបងក្នុងគោលដៅទេសចរណ៍។ ប៉ុន្តែនៅជាប់ខ្លួនជនបរទេសរូបនេះ ក្រោយពីសមត្ថកិច្ចសុំការត្រួតពិនិត្យរកឃើញថា មិនមានលិខិតឆ្លងដែន(ច្បាប់ដើម)នោះទេ គឺមានតែលិខិតថតចម្លងហើយលិខិតនោះបានផុតសុពលភាពប្រើប្រាស់ថែមទៀតទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តងដើម្បីសួរនាំបន្ត។
សមត្ថកិច្ចបន្តថា ដោយសារភាពមិនច្បាស់លាស់របស់ជនបរទេសរូបនេះដូចនេះសមត្ថកិច្ចក៏បាននាំខ្លួនទៅអនុវត្តតាមវិធានសុខាភិបាលនៅមណ្ឌលចត្តាឡីស័កក្នុងស្រុកសង្កែ។ ហើយរហូតមកដល់ពេលនេះជនបរទេសរូបនេះបានអនុវត្តការធ្វើចត្តាឡីស័កត្រឹមត្រូវ ហើយលទ្ធផលនៃការពិនិត្យអវិជ្ជមានCOVID.១៩ផងដែរ ដូច្នេះការិយាល័យជំនាញក៏បានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃតែម្តងដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ