Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន សាទរ​លោក ផាម មិញ​ជិ​ញ ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​វៀតណាម​

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើលិខិត​មួយ​សម្តែង​ការអបអរសាទរ​ចំពោះ​លោក ផាម មិញ​ជិ​ញ (Pham Minh Chinh) ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ផ្ញើជូន​លោក Pham Minh Chinh បាន​លើកឡើងថា “​ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ​ឯកឧត្តម ដែល​ត្រូវបាន​ជ្រើសតាំង​ជា នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ តួនាទី​ដ៏​សក្តិ​សមនេះ បាន​ឆ្លុះបញ្ចាំង​នូវ​ជំនឿ​ជឿជាក់ និង​ទំនុកចិត្ត​របស់​បក្សកុម្មុយនិស្ត និង​ប្រជាជន​វៀតណាម​មកលើ​ឯកឧត្តម ចំពោះ​ការខិតខំ​ប្រឹងប្រែង​យក ចិត្ត​ទុកដាក់​របស់​ឯកឧត្តម​ក្នុង​ការជំរុញ​ការអភិវឌ្ឍ និង​វិបុលភាព​របស់​វៀតណាម​”​។​


​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ រយៈពេល​៥៤ ឆ្នាំ​កន្លងមកនេះ កម្ពុជា និង​វៀត​ណា​មាន​ទំនាក់​ទំនងជា​ប្រពៃណី​ដែល​កំពុងតែ​រីកចម្រើន​យ៉ាងខ្លាំង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​។ ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ដ៏​ញឹកញាប់​គ្រប់លំដាប់​ថ្នាក់​កន្លងមក​នេះ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​សាមគ្គីភាព​រវាង​ប្រជាជាតិ​យើង​ទាំងពីរ​។ សម្តេច​បាន​បញ្ជាក់ថា សម្តេច​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក Pham Minh Chinh​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ នូវ​ទំនាក់ទំនង​ដ៏​យូរលង់​របស់​ប្រទេស​ទាំងពីរ ផ្អែកលើ​គោលការណ៍​ភាពជា​អ្នកជិតខាង​ល្អ ចំណង មិត្ត​ភាពជា​ប្រពៃណី ការយោគយល់​គ្នា​ទៅវិញទៅមក និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ព​ហុ​វិស័យ​រវាង​ប្រទេស​យើង​ទាំងពីរ​។​
​សម្តេច​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត ធ្វើការ​យ៉ាង ជិតស្និទ្ធ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី កម្ពុជា និង​វៀតណាម នឹង​អាច​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដែល​មិន​ធ្លាប់បាន​ជួបប្រទះ​កន្លងមក បណ្តាលមកពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​យើង​ទាំងពីរ ព្រមទាំង​ដើម្បី​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​។​


​សូមបញ្ជាក់ថា លោក ផាម មិញ​ជិ​ញ (Pham Minh Chinh) ត្រូវបាន​សភាជាតិ​វៀតណាម​នៅ​ថ្ងៃទី​៥ មេសា នេះ សម្រេច​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី បន្ទាប់ពី​នាយករដ្ឋមន្ត្រី​មុន គឺ​លោក ង្វៀន សួន​ហ្វ៊ុ​ក ត្រូវបាន​ជ្រើសតាំង​ឲ្យ​ឡើង​ធ្វើជា​ប្រធានាធិបតី នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម​។​


​លោក ផាម មិញ​ជិ​ញ (Pham Minh Chinh) ដែលមាន​អាយុ​៦៣ ឆ្នាំ​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់ និង​ជា​វេជ្ជបណ្ឌិត ហើយក៏​ជា​វិស្វករ​សំណង់​ផងដែរ​។ គាត់​ធ្លាប់ជា​សមាជិក​ការិយាល័យ​នយោបាយ ជា​អង្គភាព​ធ្វើការ​សម្រេចចិត្ត​របស់​បក្ស និង​ជា​លេខាធិការ​គណៈកម្មាធិការ​កណ្តាល​បក្ស​។​


​ក្នុង​ឆ្នាំ ២០១០ លោក​ត្រូវបានតែងតាំង​ជា​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​មុនពេល​ត្រូវបានតែងតាំង​ជា​ប្រធាន​បក្ស​ខេត្ត​ភាគ​ខាងជើង​ខេត្ត​ក្វាង​និ​ញ ក្នុង​ឆ្នាំ​២០១១​។ នៅ​ឆ្នាំ​២០១៥ គាត់​បាន​ក្លាយជា​អនុប្រធាន នៃ​គណៈកម្មាធិការ​រៀប​ចំក​ណ្តា​ល​បន្ទាប់មក​បានក្លាយ​ជា​ប្រធាន​នៅ​ឆ្នាំ​២០១៦៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

ផ្អើលជា​ថ្មី! Neymar សុខចិត្តបន្ថយប្រាក់ឈ្នួល ដើម្បីត្រឡប់ទៅ Barca វិញ

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពហើយ ដោយរាគាពាធ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

សិង្ហបុរីស៊ើបអង្កេតលទ្ធភាព​​រត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិក​បិទទៅចិន​

សេចក្ដីជូនដំណឹង៣៩ នាទីutes មុន

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម