ព័ត៌មានជាតិ
មនុស្ស២៤នាក់ពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយបុរសវិជ្ជមានកូវីដ អាជ្ញាធរអំពាវនាវឲ្យមកធ្វើតេស្តបន្ទាន់
កំពង់ឆ្នាំង ៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង និងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៥ ខែ មេសា នេះបានឲ្យក្រុមអ្នកយក ព័ត៌មានយើងដឹងថា តាមការស្រាវជ្រាវបឋម មានមនុស្សប្រុសស្រីចំនួន ២៤នាក់ បានពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយនឹងបុរសឈ្មោះសោមលឡូ ដែលមានវិជ្ជមានកូវីត១៩ កាលពីថ្ងៃទី២៩ និង៣០ ខែមីនា នៅគ្លីនិកឯកជនរបស់លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ដែលមានទីតាំងនៅផ្សារក្រោម ស្ថិតនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ករណីខាងលើនេះ អាជ្ញាធរខេត្តក៏បានធ្វើការបិទជាបណ្ដោះអាសន្ននៅគ្លីនិកឯកជនរបស់លោកប៉ុលពូហើយដែលនៅថ្ងៃទី ៥ ខែមេសានេះ។ ដូច្នេះចំពោះករណីខាងលើនេះអាជ្ញាធរក្រុង ខេត្ត និងមន្ទីរសុខាភិបាលខេត្ត សូមអំពាវនាវយ៉ាងទទូចដល់អ្នកពាក់ព័ន្ធទាំងអស់សូមអញ្ជើញមកផ្តល់សំណាក ដើម្បីធ្វើ តេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ដោយឡែកលោកវរសេនីយ៍ឯកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង យោងតាមរបាយ ការណ៍របស់លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយអំពារ និងលោកនាយនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំត្រងិល បានបញ្ជាក់ឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ មានប្រជាពលរដ្ឋនៅក្នុងឃុំស្វាយរំពារចំនួន១៥នាក់ផងដែរ ដែលបានពាក់ព័ន្ធដោយផ្ទាល់និងប្រយោលក្នុងករណីខាងលើនេះ ដោយសារតែពួកគាត់បានទៅទិញថ្នាំនឹងទៅព្យាបាលជំងឺនៅ ក្នុងគ្លីនិកឯកជនរបស់ លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ។

ដោយឡែកអ្នកពាក់ព័ន្ធទាំង១៥ នាក់ខាងលើនេះ អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវបអញ្ជើញពួកគាត់ឲ្យមកផ្តល់សំណាកធ្វើតេស្ត និងដើម្បីឲ្យពួកគាត់ធ្វើចត្តាឡីស័ក រួមគ្នាទប់ស្កាត់ការរាលដាលដែលជំងឺកូវី១៩ចូលក្នុងសហគមន៍មូលដ្ឋាន៕
ដោយ ៖ ឈៀងថារិទ្ធ





-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក