Connect with us

ព័ត៌មានជាតិ

ក្រសួង​ពង្រីក​មន្ទីរពិសោធន៍​មួយ​កន្លែង​ទៀត​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​សម្រាប់​តេស្ដ​រក​មេរោគ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​នៅ​ខែមេសា​នេះ​ក្រសួង ពង្រីក​មន្ទីរពិសោធន៍​មួយ​កន្លែង​ទៀត ​សម្រាប់​តេស្ដ​រក​មេរោគ​កូ​វីដ​១៩​ ដែល​អាច​មាន​សមត្ថភាព​តេស្ដ​រក​មេរោគ​កូ​វីដ​១៩​ប្រមាណ ១៣០០​សំណាក​ក្នុង​មួយថ្ងៃ​។

​ការពង្រីក​មន្ទីរពិសោធន៍​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​កម្ពុ​ជាមាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​ចុះ​ពិ​និត្យនៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៅ​ព្រឹក​ថ្ងៃទី​០៥​មេសា​នេះ​លោក​សាស្ត្រាចារ្យ ម៉ម​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា ​ក្រៅពី​ពង្រីក​មន្ទីរពិសោធន៍​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ហើយ​ក្រសួង​ក៏​នឹង ដាក់​ដំណើរការ​ម៉ាស៊ីន​តេស្ដ​រក​មេរោគ​កូ​វីដ ធំៗ​ចំនួន​២​បន្ថែម​ទៀត នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ​ដើម្បី​ធ្វើ​សំណាក​ដែល​ប​ញ្ជួ​ន​មកឱ្យ​បាន​រហ័ស​និង​អាច​ស្វែងរក​អ្នកជំងឺ​បាន​រហ័ស ហើយ​យកមក​ព្យាបាល​កាន់​លឿន​និង​អាច​ដឹង​អ្នកជំងឺ​ជា​បាន​រហ័ស​ផងដែរ​។

រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​បច្ចុប្បន្ន​នេះ​យើង​មាន​មន្ទីរពិសោធន៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​មាន​សមត្ថភាព​ពិនិត្យ​សំណាក​រហូតដល់​ទៅ ៤​ពាន់​សំណាក​ក្នុង​មួយថ្ងៃ​នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ មាន​ម៉ាស៊ីន​ធំ​ចំនួន ២​គ្រឿង ដែល​ម៉ាស៊ីន​ធំ​កំពុង​រៀបចំ​ដំណើរ និង​ម៉ាស៊ីន​តូច​មួយចំនួនទៀត អាច​តេស្ដ​រក​មេរោគ​កូ​វីដ​១៩ បាន​ប្រមាណ​៤​ពាន់​សំណាក​ក្នុង​១​ថ្ងៃ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ក្រៅ​ពី​នេះ​ក្រសួង​មាននៅ​តាម​ខេត្ដ​ផ្សេង​ផ្សេងទៀត មាន​ដូច​ជា នៅ​មន្ទីរពេទ្យ​ខេត្ដ​ព្រះសីហនុ​, មន្ទីរពេទ្យ​ខេត្ដ​សៀមរាប​, មន្ទីរពេទ្យ​បាត់ដំបង ដែល​នឹងធ្វើ​រួចរាល់​ជា​ស្ថាន​ពរ​នៅក្រោយ​ចូលឆ្នាំ​ខ្មែរ​នេះ​និង​មាន​ម៉ាស៊ីន​មួយទៀត ដែល​ជួយ​ដោយ​ប្រទេស​ថៃ នឹង​ដំឡើង​នៅ​ទីក្រុង​ប៉ោយប៉ែត ដែល​ជួយ​ពិនិត្យ​សំណាក មកពី​បាត់ដំបង បន្ទាយមានជ័យ​ផង​ដែរ ដោយ​មិនបាច់​បញ្ជូន​សំណាក​មក​រាជធានី​ភ្នំពេញ​នោះ​ទេ​។ លើស​ពី​នោះ ក្រសួង​នឹង​បម្រុង​ដាក់​ម៉ាស៊ីន​តូចៗ​នៅតាម​តំបន់​នីមួយៗ​បន្ថែម​ទៀត ដូចជា នៅ​ខេត្ដ​ស្វាយរៀង កំពង់ចាម និង​កំពង់ធំ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៤២ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម