ព័ត៌មានជាតិ
ចូលចាប់ត្រីក្រោមគុម្ពឫស្សីមាត់អូ បាក់ដីសង្កត់ស្លាប់
ជារឿងនឹកស្មានមិនដល់ ដែលបុរសអ្នកបង់សំណាញ់ម្នាក់ចូលទៅរាវរកត្រីក្រោមគុម្ពឬស្សីនៅជាប់មាត់ច្រាំង តែជាអកុសល់ត្រូវដីបាក់សង្កត់ក្នុងទឹកអូររហូតដល់ស្លាប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ ឃុំកើតហេតុ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះនិងឈ្មោះ ឌឿន ដា ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាបងប្អូនជីដូនជាមួយជនរងគ្រោះ ដែលនៅកន្លែងកើតហេតុនោះបានឲ្យដឹងថា ពួកគាត់ទាំង៣នាក់បាននាំគ្នាទៅបង់សំណាញ់នៅកន្លែងកើតហេតុរហូតដល់ម៉ោង៥និង៣០នាទីល្ងាច ជនរងគ្រោះបានយកសំណាញ់ទៅគ្របនៅនឹងច្រាំងក្រោមគុម្ពឬស្សី ដើម្បីចូលចាប់ត្រី ចំណែកពួកគាត់ក៏នៅក្បែរនោះដែរ។ ពេលជនរងគ្រោះកំពុងមុជទឹករាវចាប់ត្រីស្រាប់តែបាក់ដីមាត់ច្រាំងសង្កត់លើជនរងគ្រោះ។

ក្រោយពីដឹងថាកូនត្រូវដីច្រាំងបាក់សង្កត់នៅក្នុងទឹកហើយ ខ្លួនជាឱពុកក៏បានរាយការណ៍ជូនសមត្ថកិច្ចនិងបានហៅអាអ៊ិច(អេស្កាវទ័រ)មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹកតែបានស្លាប់បាត់ទៅហើយ។
ក្រោយការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេសឃើញថា សពមានស្លាកស្នាមដាច់រលាត់នៅលើភ្នែក និង ខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរ។ សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះមិនជាប់ពាក់ព័ន្ធនឹងករណីបទល្មើសនោះឡើយ៕
អត្ថបទ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ