ព័ត៌មានជាតិ
បើអ្នកឆ្លងនៅតែកើន កម្ពុជាពិចារណា ព្យាបាលអ្នកជំងឺកូវីដនៅតាមផ្ទះដូចនៅអាមេរិក
មានប្រសាសន៍តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ឲ្យក្រុមការងារ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រៀមរៀបចំក្រមប្រតិបត្តិ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងករណីដែលមន្ទីរពេទ្យពេញដោយអ្នកជំងឺ ហើយមិនអាចទទួលយកទៅព្យាបាល។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាពេលកន្លងមក មានការលើកឡើងពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងការព្យាបាលនៅតាមគេហដ្ឋាន ដូច្នេះមកដល់ពេលនេះយើងត្រូវព្យាករណ៍ទុកជាមុន អំពីសមត្ថភាពទ្រទ្រង់បាន នៃមន្ទីរពេទ្យ ពីព្រោះប្រសិនបើជំងឺមិនថមថយនោះទេ មន្ទីរពេទ្យរបស់យើងនិងពេញទៅដោយអ្នកជំងឺទាំងស្រាលទាំងធ្ងន់ ដូច្នេះយើងត្រូវតែយកវិធីសាស្ត្រមួយតាមបណ្ដាប្រទេសដែលមានអ្នកជំងឺច្រើនដូចជានៅអាមេរិកនៅបារាំងនៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺច្រើន លើសពីអ្វី ដែលទទួលបាន។

ជាមួយនឹងការលើកឡើងខាងលើនេះសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមការងារសម្រាប់ការរៀបចំក្រមប្រតិបត្តិ ដើម្បីព្យាបាលនៅតាមផ្ទះផ្ទះឲ្យហើយស្រេច ហើយនៅពេលណាមួយយើងនឹងពិនិត្យអំពីការទទួលយកមកព្យាបាលក្នុងមន្ទីរពេទ្យ គឺត្រូវព្យាបាលនៅតាមផ្ទះ ។ សម្ដេចបានបញ្ជាក់ថា យើងមិនអាចទទួលយកព្យាបាលអស់ទេប្រសិនបើមានការកើនឡើងថែមទៀត អ្នកជាតិចអ្នកចូលច្រើន ដូច្នេះមានតែវិធីទុកអ្នក ដែលវិជ្ជមានកូវីដ១៩ ដែលមានស្ថានភាពស្រាល ព្យាបាលដល់ផ្ទះ តែត្រូវមានការវិនិច្ឆ័យឲ្យបានច្បាស់ ហើយបើតាមសម្ដេចតេជោ ការវិនិច្ឆ័យនេះមានពីរចំណុច ទី១. គឺជាអ្នកជំងឺដែលមានថាស្ថានភាពស្រាល ហើយមានផ្ទះសមរម្យ ដែលអាចព្យាបាលបាន។ ទី២. ប្រសិន បើអ្នកជម្ងឺមានផ្ទះតូច គឺត្រូវតែយកមកព្យាបាលនៅមន្ទីរពេទ្យ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ដែរថា រហូតដល់ពេលនេះ ក៏មានអ្នកជំងឺខ្លះមានលទ្ធភាពហើយក៏ចង់ព្យាបាលនៅតាមផ្ទះផងដែរ។ ដូច្នេះយើងគ្រាន់តែរៀបចំក្រមប្រតិបត្តិ ថាតើអ្នកជំងឺត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យគាត់នៅមួយកន្លែង ហើយអ្នកផ្ទះដែលនៅជាមួយ សហគមន៍និងអាជ្ញាធរមូលដ្ឋានត្រូវជួយគាត់យ៉ាងម៉េច ? ហើយក្រុមគ្រូពេទ្យត្រូវទៅព្យាបាលពួកគាត់យ៉ាងម៉េច ? ។



សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកពាក់ព័ន្ធរៀបចំក្រមប្រតិបត្តិឲ្យបានឆាប់ ដើម្បីដំណើរការនៅពេលណាមួយ ដែលមានតម្រូវការបែបនេះ។ ចំពោះការព្យាបាលនៅតាមផ្ទះនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានតម្រូវឲ្យមានការជួយសម្រួល ដើម្បីឲ្យពួកគាត់រស់នៅបានស្រួល ហើយក៏ត្រូវមានការជួយឧបត្ថម្ភគាត់ផងដែរ ដោយឧបត្ថម្ភក្នុង ១ ថ្ងៃ២ ម៉ឺនរៀល ដូចការធ្វើចត្តាឡីស័កដែរ។ ដោយឡែកសម្រាប់ក្រុមគ្រូពេទ្យចល័តដែលត្រូវធ្វើដំណើរព្យាបាលពីផ្ទះមួយ ទៅផ្ទះមួយទៀត គួរត្រូវរៀបចំគ្រូពេទ្យនៅតាមមូលដ្ឋាន តាមស្រុក តាមខណ្ឌ ដើម្បីចៀសវាងការដកគ្រូពេទ្យពីមន្ទីរពេទ្យធំៗ ពីព្រោះអ្នកព្យាបាលនៅតាមផ្ទះ ជាអ្នក ជំងឺកម្រិតស្រាល ក្នុងករណីធ្ងន់ គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យធំៗ សម្រាប់សង្គ្រោះបន្ទាន់៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ