ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន «យើងមិនអាចធ្វើតេស្តសំណាកមនុស្សរាប់លាននាក់នៅភ្នំពេញនោះទេ នៅប្រទេសគេ ក៏មិនដែលធ្វើដូច្នេះដែរ»
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងពីការព្រួយបារម្ភជាថ្មីជុំវិញការចម្លងមេរោគកូវីដ១៩ចូលក្នុងសហគមន៍កាន់តែច្រើននាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ និងបានលើកឡើងថា យើងមិនអាចយកសំណាកមនុស្សដែលនៅរាជធានីភ្នំពេញរាប់លាននាក់យកទៅធ្វើតេស្តនោះទេ នៅប្រទេសគេក៏គេមិនដែលធ្វើដូច្នេះដែរ អ្វីដែលសំខាន់គឺកន្លែងណា ដែលមានការចម្លង គឺត្រូវយកសំណាកទីនោះ ជាពិសេសអ្នកដែលប៉ះពាល់តែម្តង។
ថ្លែងតាមរយៈសារអេឡិចត្រូនិកតេលេក្រាម លោកស្រី ឱ វណ្ណឌីនបានឲ្យដឹងទៀតថា នៅពេលណាដែលការឆ្លងវាទូលំទូលាយខ្លាំងមែនទែន គេត្រូវតែមាននិតិវិធីនៅក្នុងការ ដាក់ក្រុមនុស្សនៅឲ្យដាច់ដោយឡែក។
លោកស្រី ឱ វណ្ណឌីន បានថ្លែងអំពាវនាវជាថ្មីសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ អត់ទ្រាំការលំបាកនៅក្នុងរយៈពេលខ្លី ជាជាងការលំបាកនៅក្នុងរយៈពេលវែង ខណៈបច្ចុប្បន្នមានបងប្អូនមួយចំនួន អនុវត្តនូវវិធានការបានល្អត្រឹមត្រូវ ប៉ុន្តែមួយចំនួនទៀតហាក់ដូចជាមិនទាន់អនុវត្តបានត្រឹមត្រូវនោះទេ ជាពិសេសការជួបជុំគ្នាផឹកស៊ីនៅតែមាន។
លោក ស្រី ឱ វណ្ណឌីនស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតថា ការដែលយើងអាចទប់ទល់ គ្រប់គ្រងស្ថានការណ៍នេះបានឬមិនបានគឺអាស្រ័យទៅលើការអនុវត្តរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ហើយត្រូវយល់នៅក្នុងពេលនេះការចម្លងបន្តគ្នាលឿនណាស់ លឿនមែនទែន ដូច្នេះហើយបានជាយើងទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ណាស់។
លោកស្រីបន្តថា “ប្រសិនបើយើងគិតថា ការនៅផ្ទះលំបាកណាស់ ពាក់ម៉ាស់លំបាកណាស់ ឥឡូវខ្ញុំសួរថា ការទ្រាំលំបាកនៃការពាក់ម៉ាស តើវាលំបាកជាងនៅពេលដែលយើងឈឺដង្ហក់ក្នុងការដកដង្ហើមនៅពេលយើងឆ្លងកូវីដ តើមួយណាយើងគួរយក?”
ប្រសិនបើយើងអាចធ្វើបាននៅក្នុងរយៈពេលខ្លី អញ្ចឹងយើងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីរបស់យើងវិញបាន ចុះបើយើងមិនព្រមស៊ូទ្រាំលំបាកនៅក្នុងរយៈពេលខ្លី ហើយធ្វើឲ្យមានការរាត្បាតដ៍ធំធេង នៃវីរុសកូវីដ១៩ សួរថាការលំបាករបស់យើងវានឹងអូសបន្លាយពេលប៉ុន្មាន?
លោកស្រីថ្លែង “ឥឡូវយើងសុខចិត្តលំបាក២ សប្តាហ៍ ៣ សប្តាហ៍ ឬយ៉ាងយូរមួយខែ តើយើងសុខចិត្តលំបាកក្នុងរយៈពេល ១ ខែ ឬយើងសុខចិត្តឲ្យមានការលំបាកក្នុងរយៈពេល១ ឆ្នាំ?”៕
ស្តាប់ប្រសាសន៍លោកស្រី ៖
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់