ព័ត៌មានជាតិ
ផ្លូវកៅស៊ូប្រវែងជិត២៦គីឡូម៉ែត្ររងការខូចខាត ពលរដ្ឋស្នើសុំអាជ្ញាធរជួយជួសជុល
ផ្លូវកៅស៊ូប្រវែងជិត ២៦ គីឡូម៉ែត្រ ឆ្លងកាត់ពីរឃុំ គឺឃុំថ្មពេជ្រ និងឃុំជីរោទិ៍ទី២ ក្នុងស្រុកនិងខេត្តត្បូងឃ្មុំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តដឹកលើសទម្ងន់។

ក្នុងស្ថានភាពលំបាកធ្វើដំណើរទាំងយប់ ទាំងថ្ងៃ ទើបប្រជាពលរដ្ឋស្នើសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្តមេត្តាពិនិត្យ និងជួយជួសជុល។

ប្រជាពលរដ្ឋចំនួន ៨ ភូមិ គឺភូមិត្រពាំងឫស្សី ចំបក់ ជៀស ដូង ថ្មពេជ្រ ពើក រោងគោ និងភូមិម្រាមទាក បានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ ខណៈផ្លូវនេះបានសាងសង់នៅឆ្នាំ២០១៩ និងស្រួលជិះបានជាង ២ ឆ្នាំ ក៏ចាប់ខូចរលួយ កើតសំបុកមាន់ ក្រលុកក្របី ជាថ្លុក អូរ ដក់ទឹក ពិបាកគណនា។ ប្រជាពលរដ្ឋ មន្រ្តីរាជការ ក៏ដូចជាសិស្សានុសិស្ស ចេញទៅបំពេញការងារ ទៅរៀន ដឹកកសិផលទៅកាន់ទីផ្សារ ជួបការលំបាក ជាហេតុបង្កឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពិសេសរថយន្តតូចៗ ត្រូវបើកកូសទ្រូងថ្នល់បែកផ្កាភ្លើងព្រាកៗ ជិះចូលក្រលុកសាចទឹកដាក់គ្នាប្រឡាក់ ស្ទើររាល់ថ្ងៃ។

ផលលំបាកមានរយៈពេល ៤ ឆ្នាំមកហើយ នៅឆ្នាំ២០២៥នេះ ផ្លូវរឹតតែលំបាក ពួកយើងបានជម្រាបទៅខាងអាជ្ញាធរ មន្ទីរអភិវឌ្ឍន៍ជនបទដែរ តែពុំទាន់មានដំណោះស្រាយនៅឡើយទេ។

លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានបញ្ជាក់ដែរថា ផ្លូវកៅស៊ូម្រាមទាក ត្រពាំងឫស្សីនេះ ក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកកសាង ។ បច្ចុប្បន្នផ្លូវរងការខូចខាត កម្លាំងជំនាញបានចុះមកសិក្សាជាច្រើនដងហើយ តែពុំបានជួសជុលទេ។ ផ្លូវកៅស៊ូដែលត្រូវជួសជុលនេះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ពីចំណុចភូមិម្រាមទាក ដល់ភូមិត្រពាំងឫស្សី មានប្រវែងជិត២៦គីឡូម៉ែត្រ ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះ មន្ទីរបានចុះសិក្សារួចថែមទាំងបានធ្វើសំណើទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំថវិកាមកជួសជុល បច្ចុប្បន្នរង់ចាំតែក្រសួងទម្លាក់ថវិកានឹងធ្វើជូនប្រជាពលរដ្ឋហើយ ៕
ដោយ ៖ សាន វិឡែម





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


