ព័ត៌មានជាតិ
រថយន្ត២គ្រឿង ព្រលះគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់ នៅស្រុកពួក
គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត២គ្រឿង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បណ្តាលធ្វើឲ្យមនុស្ស៤នាក់ នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត ដែលបានបើកបរបញ្ច្រាសទិសគ្នា បានបង្កដោយរថយន្តកូរ៉េ ទម្ងន់ពីរតោនកន្លះ ពាក់ស្លាកលេខសៀមរាប3A-2246 ដឹកទ្រុងដាក់មាន់ បានបើកបរមកពីទិសខាងលិច ឆ្ពោះទៅកើត បានរ៉េចង្កូតទៅចូលគន្លងផ្លូវខាងឆ្វេង ហើយបានទៅបុកជាមួយរថយន្តធុនកាម៉ាស់សណ្តោង ពាក់ស្លាកលេខភ្នំពេញ4A-0673 បើកបរពីមកពីទិសខាងកើតទៅទិសខាងលិច ដែលមានផ្ទុកជ័រទឹកពេញទ្រុងរថយន្ត ដែលធ្វើឲ្យរថយន្តកាម៉ាស់ រ៉េចង្កូតទៅខាងឆ្វេង ហើយបានធ្លាក់ក្បាលរថយន្តចូលស្រះទឹក ទៅបុកដីមាត់ស្រះធ្វើឲ្យខូចខាតផ្នែកខាងមុខ និង ធ្វើឲ្យទំនិញជ័រទឹក ធ្លាក់រាយពេញទឹកស្រះ ហើយចំពោះរថយន្តកូរ៉េ ដែលជាអ្នកបង្ក ក៏បានក្រឡាប់នៅលើទ្រូងផ្លូវខូចខាតធ្ងន់ធ្ងរផងដែរ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ៣៥១និង៣៥២។ ចំពោះអ្នកបើកបររថយន្តទាំងពីរ និង អ្នករួមដំណើរ បានរងរបួសធ្ងន់៣នាក់ ស្រាលម្នាក់។
លោកអធិការក៏បានបន្តទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តកូរ៉េដឹកទ្រុងមាន់ បើកបរល្បឿនលឿនមិនប្រកាន់ស្តាំ ក្នុងស្ថានភាពងងុយដេក។ ចំពោះជនរងគ្រោះ បានកំពុងសង្គ្រោះនៅមណ្ឌលសុខភាពឃុំព្រៃជ្រូក និងបានសង្គ្រោះបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះធ្វើការវាស់វែង និង បានកសាងសំណុំរឿងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីការដោះស្រាយទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ ឪពុកចុង អារ.ក កូនពីខាងក្រោយ បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង