ព័ត៌មានជាតិ
ឃាត់ខ្លួនស្ដ្រីជាមុខសញ្ញាជួញដូរថ្នាំញៀន ៥០កញ្ចប់ ទៅកាន់តុលាការ
ស្ត្រីម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការហើយ ខណៈដែលជនសង្ស័យរូបនេះ កំពុងធ្វើសកម្មភាពជាក់ស្តែងនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ សមត្ថកិច្ចជំនាញបានចុះទៅកាន់ចំណុចភូមិព្រៃទទឹង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តាមសេចក្តីរាយការណ៍។

លោកវរសេនីយ៍ឯកបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ដែលពាក់ព័ន្ធពីបទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ដែលមុខសញ្ញារូបនេះ មានឈ្មោះ អ៊ុង គន្ធា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត រួមជាមួយនិងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥០កញ្ចប់ផងដែរ ដែលសរុបមានទម្ងន់ ១៦,៩៩ ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ ទូរសព្ទដៃ១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន ៕
អត្ថបទ៖ សោ និយមរដ្ឋ
សូមចុចអាន៖ ភ្លៀងមួយមេ លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ បាញ់សម្លាប់មនុស្សពីរនាក់និងខូចខាតផ្ទះពីរខ្នង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ