Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ​ម៉ែន សំអន៖ អ្នក​ចាក់វ៉ាក់​សាំង​រួច​ក៏ដោយ ​ដាច់ខាត​ត្រូវគោរព​តាម​វិធានការណ៍ ៣​កុំ​ ៣​ការពារ ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងថា អ្នក​ចាក់វ៉ាក់​សាំង​រួច​ក៍ដោយ ដាច់ខាត​ត្រូវគោរព​តាម​វិធានការណ៍ ៣​កុំ​ ៣​ការពារ ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​ចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ និង​បុគ្គលិក​ជាប់កិច្ចសន្យា នៃ​ក្របខ័ណ្ឌ​ក្រសួងចំនួន៧៨៧​នាក់ នា​ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹងថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​មានប្រសាសន៍ថា ការទទួលបាន​វ៉ាក់សាំង​សម្រាប់ចាក់​នា​ពេលនេះ គឺជា​ការគិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា តាមរយៈការស្នើសុំ និង​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ ក្នុងពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​នឹង​កំពុង​រាតត្បា​ត​យ៉ាងខ្លាំង ស្របតាម​អ​នុ​សាសន៍​របស់​សម្តេច ដែល​បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​បញ្ជ្រាប​ការចាក់​វ៉ាក់សាំង​នេះ​ ឲ្យ​បាន១​លាន​ដូស ក្នុង​រយៈពេល១​ខែ ។

លោកជំទាវ​ក៏បាន​សំណូមពរ​ឲ្យ​អស់លោក​ លោកស្រី​ទាំងអស់គ្នា​ បន្ទាប់ពី​បានទទួល​វ៉ាក់សាំង​រួច​ហើយ ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​បន្ថែមទៀត ក្នុងការ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ នូវ​វិធានការ​ក្រសួង​សុខាភិបាល និង វិធានការណ៍​ដ៏​មុត​ស្រួច ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។

លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ជូន​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ និង មាន​ទឹកចិត្ត​ប្រកបដោយ​ព្រហ្មវិហារ​ធ៌​ម និង​ពោ​ពេញ​ទៅ​ដោយ​ចិត្តសប្បុរស ។ សូម​ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ​ពេទ្យ នៃ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស អនុគណៈកម្មការ​ចំពោះ កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ក្រសួង​ទំនាក់ទំនង​ជា​មួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្រុមការងារ​យុវជន​ក្រៅ​ប្រព័ន្ធ (​ក្រោម​ការ ចង្អុល បង្ហាញ​និង​ដឹកនាំ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស ប្រជាជន​កម្ពុជា​) និង​ក្រុមហ៊ុន Royal Group ដែល​បាន​សម្របសម្រួល និង បំពេញភារកិច្ច​ដ៏​ថ្លៃថ្លា មកចាក់​វ៉ាក់សាំង​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​ក្នុង​ក្រសួង​នាពេលនេះ ។

លោកជំទាវ​ក៏បាន គោរព​ជូនពរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា លោក​វេជ្ជបណ្ឌិត លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ ក្រុម​ការងារ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ទេវធីតា​ឆ្នាំ​ថ្មី ព្រះនាម ម​ណ្ឌា​ទេវី ជា​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម តាម​ជួយ​បីបាច់​ប្រោស​ព្រំ នាំមក ជូន​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ភាព​ត្រជាក់​ត្រជុំ ក្សេមក្សាន្ត សុភមង្គល និង​វឌ្ឍនភាព ចាក​ផុតពី​ជំងឺ កូ​វីដ​១៩ និង​សូម​ប្រកបដោយ​ពុទ្ធពរ ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម