ព័ត៌មានជាតិ
ឡឥដ្ឋនៅភូមិអូរកណ្តោល ត្រូវបានបើកដំណើរការឡើងវិញ ក្រោយពីអ្នកឆ្លងជំងឺកូវីដ១នាក់នៅតំបន់នេះ បានជាសះស្បើយ
កំពង់ចាម ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានប្រគល់ជូនលិខិតរដ្ឋបាលមួយច្បាប់ជូនម្ចាស់អាជីវកម្មឡឥដ្ឋ នៅភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលលិខិតនោះបញ្ជាក់អំពីការបើកឲ្យអាជីវកម្មផលិតសំណង់មានដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី ៥ខែមេសា ម្សិលមិញ។

ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម និងជាប្រធាន ស.ស.យ.ក ខេត្តត្រូវបានចាត់តាំងឲ្យនាំយកលិខិតនេះទៅជូនម្ចាស់អាជីវកម្មឡឥដ្ឋដោយផ្ទាល់ នៅថ្ងៃទី ៦ ខែមេសានេះតែម្តង។ សកម្មភាពនៃការបើកឡើងវិញអាជីវកម្មឡឥដ្ឋនៅថ្ងៃនេះ ក៏មានការចូលរួមដែរពីលោកអភិបាលស្រុកកងមាស លោកមេឃុំព្រែកក្របៅ កម្លាំងប្រដាប់អាវុធមូលដ្ឋាន និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកងមាស។

ជាមួយនឹងសកម្មភាពខាងលើនេះ បងប្អូនត្រូវបានកំណត់ឲ្យធ្វើចត្តាឡីស័ករយៈពេលជិត១ខែ តាំងពីថ្ងៃទី ៦ ខែមីនា មករួមទាំងម្ចាស់អាជីវកម្មឡឥដ្ឋផង សរុបទាំងអស់ ១២គ្រួសារ ត្រូវបានរដ្ឋបាលខេត្តប្រកាសឲ្យចាប់ផ្តើមឡើងវិញអាជីវកម្មឡឥដ្ឋ ដែលមានន័យថាបងប្អូនកម្មករទាំងអស់នៅទីនោះ ត្រូវបានបញ្ចប់ដោយជោគជ័យនូវការធ្វើចត្តាឡីស័ក និងអាចវិលមកធ្វើការវិញ នៅថ្ងៃទី ៥ ខែមេសា ក្រោយពីអ្នកឆ្លងជំងឺកូវីដ ម្នាក់ ឈ្មោះ មិន ស៊ីថាន ដែលចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ត្រូវបានធ្វើតេស្តអវិជ្ជមានលើកចុងក្រោយ កាលពីថ្ងៃទី ៤ ខែមេសា កន្លងទៅ។

សូមបញ្ជាក់ថា បុរសម្នាក់នេះ ត្រូវបានរកឃើញថា មានលទ្ធផលវិជ្ជមាននៅថ្ងៃទី ៦ ខែមីនា និងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ក្រោយពេលគាត់បានធ្វើដំណើរមកពីខេត្តព្រះសីហនុមកកាន់ស្រុកកំណើត ពោលគឺឃុំព្រែកក្របៅ ស្រុកកងមាស ហើយគាត់ត្រូវបានក្រុមគ្រូពេទ្យខេត្តអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី ៤ ខែមេសា ក្រោយពីលទ្ធផលសតេស្តអវិជ្ជមានចុងក្រោយ។

ជាមួយការអបសាទរចំពោះការជាសះស្បើយនេះ និងការប្រកាសឲ្យអាជីវកម្មឡឥដ្ឋនេះមានដំណើរឡើងវិញ បងប្អូនកម្មករទាំងអស់ ត្រូវបានផ្តល់ជូននូវសម្ភារៈ និងថវិកា ដោយក្នុង១គ្រួសារទទួលបាន ទឹកក្រូចដបធំ ១យួរ ស្មើនឹង៦ដប ឧបត្ថម្ភដោយឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថវិកា ២០,០០០រៀល ដែលឧបត្ថម្ភរបស់រដ្ឋបាលស្រុកកងមាស និងប័ណ្ណផ្សព្វផ្សាយអំពីវិធានការ៣ការពារ និង៣កុំ ដែលជាប័ណ្ណបោះពុម្ពដោយរដ្ឋបាលឃុំព្រែកក្របៅ ចែកជូនដល់កម្មករឡឥដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ហាន កុសល ក៏បានផ្តល់ជូនទឹកក្រូចដបធំចំនួន ៣យួរ បន្ថែមទៀតដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី និងម៉ាស់ចំនួន៦០០ ជូនទៅរដ្ឋបាលឃុំព្រែកក្របៅ ដើម្បីប្រើប្រាស់ក្នុងគោលបំណងប្រយុទ្ធនឹងជំងឺកូវីដ១៩។

ជាមួយនឹងការប្រកាសបើកអាជីវកម្មឡឥដ្ឋឡើងវិញនេះ ឯកឧត្តម ហាន កុសល បានជម្រាបជូនទៅម្ចាស់អាជីវកម្ម និងកម្មករយ៉ាងខ្លីថា ១) ឆ្លងកាត់បទពិសោធន៍នៃការរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជិត១ខែ បងប្អូនយល់បានច្បាស់ហើយថា តើខ្លួនត្រូវធ្វើអ្វី និងធ្វើដូចម្តេចដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងម្តងទៀត ព្រោះបើវាកើត ខ្លួននឹងក្លាយជាមនុស្សរងគ្រោះមុនគេ ២) ប្រសិនបើមានបងប្អូន កូនក្មួយមកពីខេត្តនានា ពិសេសខេត្តដែលមានហានីភ័យខ្ពស់ ត្រូវណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមដើម្បីជួយគ្រប់គ្រងបន្ថែម ៣) ចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់គ្នា និង៤) អនុវត្តឲ្យបានល្អជានិច្ចនូវវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើតែមួយម៉ាត់ជូនដល់បងប្អូនកម្មករថា “រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្ត ស្រុក ឃុំ នៅជាមួយបងប្អូនគ្រប់ពេលវេលា”។

សូមបញ្ជាក់ថា នៅថ្ងៃទី ៤ ខែមេសា កន្លងទៅ ក្រុមគ្រូពេទ្យខេត្តបានអនុញ្ញាតឲ្យអ្នកជំងឺ២នាក់ ចេញពីមន្ទីរពេទ្យ ដោយសារពួកគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ នៅសល់អ្នកជំងឺចំនួន ៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលបន្ត៕
ដោយ ៖ អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ